Cctimesw1140xh150cm copy

រុស្សីនឹងដាក់ពង្រាយសព្វាវុធថ្មីបំផុតជិតព្រំដែនប្រទេសហ្វាំងឡង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រថក្រោះ Coalition-SV class-sev-propelled howitzers បើកបរក្នុងអំឡុងការហាត់សមសម្រាប់ក្បួនដង្ហែរទិវាជ័យជំនះ ដែលរំលឹកខួបនៃជ័យជំនះលើ Nazi អាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី ២ នៅ Red Square កណ្តាលទីក្រុង Moscow ប្រទេសរុស្សី កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១

រុស្សី៖ ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយពង្រាយសព្វាវុធថ្មីបំផុតរបស់ខ្លួន នៅតំបន់យោធាភាគខាងជើងនៃប្រទេសរបស់ខ្លួន ដែលជាប់ព្រំប្រទល់ជាប់ប្រទេសហ្វាំងឡង់ និងន័រវែស។ លោក Sergei Chemezov ប្រធាន Rostec បានអះអាងថាការសាកល្បងរថក្រោះ Coalition-SV ត្រូវបានបញ្ចប់ ហើយ ហើយការដាក់ពង្រាយនេះគឺដើម្បីការពារដែនដីរបស់រុស្សីពីការឈ្លានពានណាមួយតែប៉ុនណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតរដ្ឋរុស្សី TASS បានចេញផ្សាយ។

នៅឆ្នាំ ២០២១ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានផ្លាស់ប្តូរកងនាវាចរខាងជើងរបស់រុស្ស៊ី ដែលជាកងកម្លាំងដ៏សំខាន់នៅតំបន់អាក់ទិករបស់រុស្សី ទៅយោធាភាគខាងជើង ដោយមានតំបន់ Murmansk ដែលមានព្រំប្រទល់ជាមួយប្រទេសហ្វាំងឡង់ និងន័រវែស។ ចាប់តាំងពីការចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំនៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ ទីក្រុងម៉ូស្គូ ត្រូវបានបង្កើតកងកម្លាំងនៅព្រំដែនភាគខាងលិចរបស់ខ្លួន បន្ទាប់ពីការចូលជាសមាជិករបស់ហ្វាំងឡង់ជាសម្ព័ន្ធមិត្តណាតូដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។

កាលពីដើមខែធ្នូ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្សiបានរាយការណ៍ថារថក្រោះ Coalition-SV ត្រូវបានដាក់ពង្រាយរួចរាល់នៅទីតាំងជួរមុខក្នុងប្រទេសអ៊ុយក្រែន។ ហើយរថក្រោះ Howitzers ដែលមានចម្ងាយរហូតដល់ ៧០ គីឡូម៉ែត្រ ត្រូវបានបំពាក់ដោយកាណុងទំនើប 2A88 ដែលមានកម្លាំង 152mm ដែលមានអត្រាបាញ់ច្រើនជាង ១០ជុំក្នុងមួយនាទី ព្រមទាំងប្រព័ន្ធទំនើបក៏ត្រូវបានដាក់ពង្រាយផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង