Cctimesw1140xh150cm copy

អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាស ផ្តាច់ជីវិតមេបញ្ជាការអ៊ីរ៉ង់ជាន់ខ្ពស់ម្នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Seyyed Razi Mousavi មេបញ្ជាការអ៊ីរ៉ង់ជាន់ខ្ពស់

អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់មានឈ្មោះថា Tasnim បានអះអាងថាមេបញ្ជាការអ៊ីរ៉ង់ជាន់ខ្ពស់ម្នាក់ លោក Seyyed Razi Mousavi ដែលជា "ទីប្រឹក្សាយោធាដែលមានបទពិសោធន៍ច្រើនឆ្នាំ" ដល់កងឆ្មាំបដិវត្តន៍អ៊ីស្លាមត្រូវបានអ៊ីស្រាអែលសម្លាប់ក្នុងការវាយប្រហារតាមដែនអាកាស។លោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសទៅលើតំបន់ Sayyida Zeinab ភាគអាគ្នេយ៍នៃទីក្រុង Damascus។

អ៊ីស្រាអែលបានធ្វើការវាយប្រហារយោធាក្នុងប្រទេសស៊ីរីជាច្រើនឆ្នាំមកហើយប្រឆាំងនឹងគោលដៅដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ដែលមានវត្តមានក្នុងប្រទេសស៊ីរី។ការវាយប្រហារបានកើនឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះក្នុងទឹកដីស៊ីរីដែលមានទាហានអ៊ីរ៉ងឈរជាច្រើនពាន់នាក់។

កងកម្លាំងអ៊ីរ៉ង់មានវត្តមាននៅក្នុងប្រទេសស៊ីរី ចាប់តាំងពីដំណាក់កាលដំបូងនៃសង្គ្រាមស៊ីវិលស៊ីរី ជាកន្លែងដែលពួកគេបានជួយគាំទ្ររបបរលោកប្រធានាធិបតីស៊ីរីលោក Bashar al-Assad ប្រឆាំងនឹងការបះបោរចំពោះការគ្រប់គ្រងរបស់លោក

លោក Qassem Soleimani មេបញ្ជាការអ៊ីរ៉ង់ត្រូវបានអាម៉េរិកសម្លាប់ក្នុងឆ្នាំ 2020

លោក Mousavi ជាជំនួយការរបស់មេបញ្ជាការ IRGC Qassem Soleimani ដែលត្រូវបានសម្លាប់ដោយសហរដ្ឋអាម៉េរិកក្នុងឆ្នាំ ២០២០ ។លោកក៏ជាមនុស្សម្នាក់ក្នុងចំណោមប្រតិបត្តិករ IRGC ជាន់ខ្ពស់បំផុតនៅក្នុងប្រទេសស៊ីរី ហើយបានជួយសម្របសម្រួលទំនាក់ទំនងរវាងទីក្រុង Tehran និង Damascus ។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា អ៊ីស្រាអែលនឹង "សងការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះការសម្លាប់លោក Mousavi"៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង