Cctimesw1140xh150cm copy

ក្មេងប្រុសវៀតណាមវ័យ១៥ឆ្នាំម្នាក់សម្លាប់ឪពុករួចយកសពទៅដុតចោល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ផ្ទះ​ដែល​ក្មេង​ជំទង់​ម្នាក់​បាន​សម្លាប់​ឪពុក​របស់​ខ្លួន​ក្នុង​ខេត្ត Lam Dong កាល​ពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ ២០២៣។ VN Express 

វៀតណាម៖ ក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់នៅខេត្ត Lam Dong បានជ្រុលដៃផ្តាច់ជីវិតឪពុករបស់ខ្លួនអំឡុងពេលឈ្លោះប្រកែកគ្នា ហើយឃាតករវ័យក្មេងរូបនេះបានដុតសាកសពរបស់ឪពុកខ្លួន ដើម្បីបិទបាំងភស្តុតាង។ ក្មេងប្រុស វ័យ១៥ឆ្នាំរូបនេះមានឈ្មោះថា ង្វៀន ឌិញធី ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅកាន់ប៉ូលិសកាលពីថ្ងៃចន្ទ។

យោងតាមការសារភាព នៅថ្ងៃទី២២ ខែធ្នូ រូបគេបានឈ្លោះជាមួយឪពុកអាយុ៥៣ឆ្នាំ នៅផ្ទះ បន្ទាប់ពីមាន ជម្លោះកាន់តែខ្លាំងឡើង រូបគេបានយកឧបករណ៍មួយវាយឪពុករហូតដល់បាត់បង់ជីវិត។ ដោយភ័យស្លន់ស្លោ និងខ្លាចអ្នកដទៃរកឃើញ រូបគេក៏បានដុតសាកសពឪពុកគេចោលដើម្បីលាក់បាំងពីការប្រព្រឹត្តិរបស់ខ្លួន។ អ្នកជិតខាងបាននិយាយថា ឪពុកម្តាយ របស់ឃាតកររូបនេះបានលែងលះគ្នាជាយូរមកហើយ ហើយក្មេងប្រុសនេះរស់នៅជាមួយឪពុករបស់គេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង