Cctimesw1140xh150cm copy

វៀតណាមចាប់ខ្លួនចៅហ្វាយខេត្តម្នាក់ក្រោយអនុញ្ញាតឱ្យ«បូមខ្សាច់»ខុសច្បាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Nguyen Thanh Binh 

វៀតណាម៖ លោក Nguyen Thanh Binh ជាចៅហ្វាយខេត្ត អានជាំង ត្រូវបានចាប់ខ្លួនពីបទអនុញ្ញាតឲ្យមានការបូមខ្សាច់ដ៏ធំមួយខុសច្បាប់នៅក្នុងខេត្តរបស់លោក។ លោកត្រូវបានប្រឈមមុខនឹងការចោទប្រកាន់ពីបទ «បំពានអំណាចក្នុងការបំពេញមុខងារផ្លូវការ»។

ចៅហ្វាយខេត្តរូបនេះ គេរកឃើញថា បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនក្នុងការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Trung Hau 68 JSC ដើម្បីបូមខ្សាច់ខុសច្បាប់នៅក្នុងឃុំ My Hiep និង Binh Phuoc Xuan ក្នុងស្រុក Cho Moi ។

ក្រៅពីរូបលោក Thanh Binh ក៏មានលោក Tran Anh Thu អនុប្រធានខេត្តត្រូវបានចាប់ខ្លួនរួចហើយពីបទទទួលសំណូកចំនួន ១.២ ពាន់លានដុង (៥០,០០០ដុល្លារ) ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់រំលោភលើច្បាប់នៃប្រទេសវៀតណាម ដោយក្នុងនោះក៏ធ្លាប់មានរូបលោក Nguyen Viet Tri ប្រធានមន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្តក៏ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកដែរ។

ចំណែកលោក Le Quang Binh ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Trung Hau 68 ត្រូវបានស៊ើបអាជ្ញាធរស៊ើបអង្កេតពីបទ "បំពានច្បាប់ក្នុងការរុករក និងកេងប្រវ័ញ្ចធនធានធម្មជាតិ" និង "ការសូកប៉ាន់"។យោងតាមប៉ូលីស ក្រុមហ៊ុននេះត្រូវបានផ្តល់អាជ្ញាប័ណ្ណឱ្យជីកយកខ្សាច់ចំនួន ១,៥ លានម៉ែត្រគូប ដើម្បីផ្គត់ផ្គង់សម្រាប់ការសាងសង់ផ្លូវចំនួន ៤ នៃផ្លូវល្បឿនលឿនពីជើងទៅត្បូង។ អាជ្ញាធរបាននិយាយថាក្រុមហ៊ុនលោក Binh បានធ្វើការជីកយករ៉ែខ្សាច់ជាង ៤,៧ លានម៉ែត្រគូបដែលមានតម្លៃ ២៥៣ ពាន់លានដុងនៅលើទីផ្សារ។

ក្រុមហ៊ុនបានរក្សាការជីកយកខ្សាច់ខុសច្បាប់ផ្ទុយពីការអនុញ្ញាតរបស់តុលាការវៀតណាម ដើម្បីលក់ខ្សាច់ដែលជីកដោយខុសច្បាប់ លោក Binh និងបក្ខពួកបានបង្កើតក្រុមហ៊ុនជាច្រើន និងបានសូកប៉ាន់មន្រ្តីមួយចំនួនធំ បច្ចុប្បន្ននេះលោកកំពុងត្រូវបានតុលារវៀតណាមបញ្ជូនសុំណុំរឿងទៅកាន់ថ្នាក់លើដើម្បីបន្តនិតិវិធីច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង