ប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ការរញ្ជួយដីដ៏ខ្លាំងបំផុតមួយរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៩ នាក់នៅក្នុងតំបន់ភាគពាយ័ព្យដាច់ស្រយាលមួយ ដោយមនុស្សពីរនាក់នៅតែបាត់ខ្លួន បន្ទាប់ពីរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័របានវាយប្រហារកាលពីមួយសប្តាហ៍មុន។
ចំណុចកណ្តាលនៃការរញ្ជួយដីបានវាយលុកខេត្ត Gansu និង Qinghai ក្នុងតំបន់ដែលមានប្រជាជនចិនរស់នៅដ៏ច្រើនមួយ ពលរដ្ឋចិនដែលកំពុងតែរស់នៅក្នុងតំបន់ Gansu រងទុក្ខយ៉ាងខ្លាំងបន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ផ្ទះជាង ២០ម៉ឺនខ្នង ត្រូវបានបំផ្លាញ ហើយ ១៥,០០០ ខ្នងទៀតកំពុងតែស្ថិតនៅសភាពទ្រុធទ្រោម។
នៅទីក្រុង Qinghai ភាគខាងលិចនៃទីក្រុង Gansu មានមនុស្ស ៣២ នាក់បានស្លាប់ និង ២ នាក់ទៀតកំពុងបាត់ខ្លួនគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ។
ផ្ទះជាច្រើនដែលត្រូវបានបំផ្លាញត្រូវបានសាងសង់ឡើងតាំងពីសម័យមុនដែលធ្វើពីឈើដី ឬសំណង់ធ្វើពីឥដ្ឋ។ អាជ្ញាធរក្នុងតំបន់បាននិយាយថាសំណង់បុរាណមិនទាន់មានសភាពជាប់ល្អហើយអាចការពារពីគ្រោះរញ្ជួយដីដូចបច្ចុប្បន្នបានឡើយ។
ការរញ្ជួយដីគឺជារឿងធម្មតានៅក្នុងខេត្តនៅតាមព្រំដែនភាគឦសាននៃខ្ពង់រាប Qinghai-Tibetan កាលពី ១០ ឆ្នាំមុន នៅខេត្ត Sichuan មនុស្សជាង ៦,៧០០ នាក់បានរងរបួស និងជាង ១៦០ នាក់បានស្លាប់នៅក្នុងការរញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័រ។ ក្នុងឆ្នាំ ២០១០ គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ បានសម្លាប់មនុស្ស ២,៧០០ នាក់នៅតំបន់ Yushu៕