ភ្នំពេញ៖ អ្នកស្រី ឡាយ មួយលាង បានចាប់អាជីពជាអ្នកលក់«លៀសហាល»រយៈជាង៣០ឆ្នាំ ដើម្បីជួយដោះស្រាយនូវបញ្ហាខ្វះខាតក្នុងជីវភាពគ្រួសារ។អ្នកស្រីលក់លៀសហាលនៅផ្សារសេរីភាព ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយ លោកស្រីលក់លៀស១កំប៉ុង១០០០០រៀល ហើយក្នុង១ថ្ងៃអ្នកស្រីអាចលក់បានយ៉ាងតិច៧០កំប៉ុងទៅ៤០០កំប៉ុង។
ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ ស្ត្រីវ័យ៥៨ឆ្នាំរូបនេះ រៀបរាប់ថា កាលពីមុនអ្នកស្រីអាចលក់លៀសហាលបានក្នុងមួយថ្ងៃរហូតដល់ជាង ៤០០កំប៉ុង ក្នុងតម្លៃលៀសហាលរបស់គាត់ក្នុងមួយកំប៉ុងលក់នៅក្នុងតម្លៃ ១០,០០០រៀល។ ហើយលៀសទាំងអស់នេះ គឺភាគច្រើនគាត់ធ្វើដំណើរទៅទិញពីឈ្នួញ នៅក្នុងខេត្តកណ្ដាលដែលគេរកបានហើយលក់មកឲ្យអ្នកស្រីជាប្រចាំ។
បើតាមអ្នកស្រី ឡាយ មួយលាង ម៉ូយរបស់អ្នកស្រីភាគច្រើនមកពីតំបន់នានាក្នុងរាជធានីភ្នំពេញ ហើយការលក់គឺផ្តោតលើគុណភាព និងបច្ចេកទេសលាយអំបិល។បច្ចុប្បន្ននេះសេដ្ឋកិច្ចធ្លាក់ចុះគាត់លក់មិនសូវដាច់ដូចពីមុនឡើយ ដោយនៅក្នុងមួយថ្ងៃអ្នកស្រីលក់លៀសហាលបានត្រឹមតែ ៧០ កំប៉ុងក្នុងមួយថ្ងៃតែប៉ុនណ្ដោះ៕