Cctimesw1140xh150cm copy

ទូកដឹកភ្ញៀវទេសចររុស្សីមួយក្រុមរងការវាយប្រហាររលកទឹកសមុទ្រនៅប៉ាតាយ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ យ៉ាងហោចណាស់មានភ្ញៀវទេសចរជនជាតិរុស្សីជាង៣០នាក់ បានជួបប្រទះនឹងរលកទឹកសមុទ្រ ក្នុងពេលពួកគេដើរលេងកម្សាន្តនៅតំបន់ប៉ាតាយ៉ា ប្រទេសថៃ។ភ្លាមៗ មន្ត្រីអាជ្ញាធរកំពង់ផែ និងប៉ូលិសទេសចរណ៍ បានបញ្ជូនទូកទៅជួយដែលមានចម្ងាយប្រហែលជាង ៤គីឡូម៉ែត្រពីច្រាំងសមុទ្រក្បែរកោះលែន នៃតំបន់ប៉ាតាយ៉ា។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាច នៅថ្ងៃអាទិត្យ ដោយទូកត្រូវបានក្រឡាប់ភ្លាមៗបន្ទាប់ពីជួបរលកបោកបក់ខ្លាំងៗ។ក្រុមអ្នកទេសចរបានបង្ហាញភាពតក់ស្លុត និង ទុក្ខព្រួយជាខ្លាំងបន្ទាប់ពីបានជួយឧបទ្ទវហេតុនេះ។

អ្នកបើកទូកថៃបានរៀបរាប់ថា នៅព្រឹកឡើងពួកគេបាននាំភ្ញៀវទេសចររុស្សីប្រមាណ៣០នាក់ទៅកោះលែន ដើម្បីជប់លៀង និងលេងទឹក ហើយនៅពេលល្ងាច ពួកគេបានចាប់ផ្តើមជិះទូកត្រឡប់ទៅសណ្ឋាគាររបស់ពួកគេវិញ។ បន្ទាប់ពីទូកបានធ្វើដំណើរបានចម្ងាយមួយស្របក់ ពួកគេបានជួបប្រទះនឹងរលកសមុទ្រដ៏ខ្លាំង ដែលបានវាយប្រហារទូករបស់ពួកគេ ហើយបណ្តាលឲ្យអ្នកដំណើរធ្លាក់ចូលទៅក្នុងសមុទ្រ។

អាជ្ញាធរកំពង់ផែបាន លើកទង់ក្រហម ព្រមានទូកតូចៗកុំឱ្យចាកចេញពីច្រាំងប៉ាតាយ៉ា ដោយសារអាកាសធាតុនៅតាមសមុទ្រកំពុងតែមានរលកខ្លាំង។ ប៉ូលិសបាននិយាយថា អ្នកទេសចរមានសំណាងដោយមិនមានអ្នកបាត់បង់ជីវិត ខណៈម្ចាស់ទូកត្រូវបានចាប់ខ្លួន ដើម្បីពិនិត្យផ្លូវច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង