ចិន៖ ប្រទេសចិនមានបំណងរក្សាកម្រិតទិន្នផលគ្រាប់ធញ្ញជាតិប្រចាំឆ្នាំរបស់ខ្លួនឱ្យលើសពី ៦៥០ ពាន់លានគីឡូក្រាមនៅឆ្នាំ ២០២៤ ដោយមានការឧបត្ថម្ភធនដើម្បីជួយកសិករក្នុងការទិញ និងប្រើប្រាស់គ្រឿងយន្តកសិកម្មដោយគោលដៅចំបងរួមមានស្ថិរភាពផលិតកម្មអាហារចម្បង ពោត និងសណ្ដែក ការពង្រីកការដាំដុះគ្រាប់ពូជ ក៏ដូចជាការបង្កើនទិន្នផលក្នុងមួយឯកតា។ នេះបើយោងតាមក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានចេញផ្សាយនាព្រឹកថ្ងៃច័ន្ទនេះ។
ទន្ទឹមនឹងផែនការបង្កើនដង់ស៊ីតេដាំ និងគុណភាពសាបព្រួស ក្រសួងក៏នឹងបង្កើនប្រាក់ឧបត្ថម្ភសម្រាប់ការទិញគ្រឿងយន្តកសិកម្ម ហើយនឹងជំរុញការប្រើប្រាស់ឧបករណ៍បណ្តុះប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជួយដល់កសិករចិនលើកកម្ពស់ការដាំដុះ។ ក្រសួងនឹងជំរុញការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ ដែលជាប្រព័ន្ធជីជាតិ និងប្រព័ន្ធធារាសាស្ត្រចម្រុះដែលរួមបញ្ចូលគ្នានូវការផ្គត់ផ្គង់ទឹក និងសារធាតុចិញ្ចឹមដល់ដំណាំ។
សម្លឹងឆ្ពោះទៅមុខដល់ឆ្នាំ ២០២៤ ស្រុកជនបទទូទាំងប្រទេសចិននឹងចូលរួមគម្រោងលើកកម្ពស់ការដាំដុះទ្រង់ទ្រាយធំដើម្បីបង្កើនទិន្នផល រួមទាំងស្រុកចំនួន ១០០ ដែលកំពុងស្វែងរកការបង្កើនទិន្នផលពោត ស្រូវសាលីនិងដំណាំជាច្រើនប្រភេទទៀតសម្រាប់លក់ទៅកាន់ទីផ្សារពិភពលោក៕