Cctimesw1140xh150cm copy

ចិនបំបែកកំណត់ត្រាអាកាសធាតុត្រជាក់បំផុត មិនធ្លាប់មានក្នុងរយៈពេលប្រាំពីរទសវត្សរ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ ទីក្រុងប៉េកាំងរបស់ប្រទេសចិន បានបំបែកកំណត់ត្រារបស់ខ្លួនក្នុងរយៈពេលប្រាំពីរទសវត្សរ៍ដែលទទួលរងឥទ្ធិពលត្រជាក់ក្រោមសូន្យអង្សារមិនធ្លាប់មានចាប់ទាំងពីឆ្នាំ១៩៥១ រលកត្រជាក់បានបោកបក់បោកបក់ពាសពេញប្រទេស និងបាននាំមកនូវព្យុះព្រិលជាបន្តបន្ទាប់ ដោយសីតុណ្ហភាពឆ្ពោះទៅរកកម្រិតទាបជាប្រវត្តិសាស្ត្រមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៥១មក។

តំបន់ភាគខាងជើង និងភាគឦសាននៃប្រទេសចិនបានជួបប្រទះនូវភាពត្រជាក់ខ្លាំងចាប់តាំងពីសប្តាហ៍មុន ដោយតំបន់មួយចំនួននៅភាគឦសានមានសីតុណ្ហភាពដក ៤០ អង្សាសេ ស្របពេលដែលខ្យល់ត្រជាក់បានហូរចុះពីតំបន់អាក់ទិក។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមសង្កេតការណ៍អាកាសធាតុនៅទីក្រុងប៉េកាំងបានកត់ត្រាសីតុណ្ហភាពក្រោមត្រជាក់ជាង ៣០០ម៉ោង ចាប់តាំងពីថ្ងៃទី ១១ ខែធ្នូ ដែលជាចំនួនត្រជាក់ច្រើនម៉ោងមិនធ្លាប់មាន។

រដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ទីក្រុងពីរផ្សេងទៀតនៅក្នុងខេត្ត Henan, Puyang និង Pingdingshan បានផ្អាកការផ្គត់ផ្គង់កំដៅដល់នាយកដ្ឋានរដ្ឋាភិបាល និងស្ថាប័នរដ្ឋបាល ដើម្បីផ្តល់អាទិភាពដល់ការប្រើប្រាស់លំនៅដ្ឋានជួយដល់ប្រជាពលរដ្ឋដែលកំពុងតែទទួលរងឥទ្ធិពលត្រជាក់។ សីតុណ្ហភាពនៅក្នុងតំបន់ផ្សេងទៀតជាច្រើននៅក្នុងខេត្ត Henan នឹងធ្លាក់ចុះដល់កម្រិតទាបបំផុត ដក ១៥ C (5 F) នៅចុងសប្តាហ៍នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង