សិង្ហបុរី៖ យន្តហោះចម្បាំង F-15SG ជាច្រើនគ្រឿងពីកងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី (RSAF) អាចត្រូវបានដាក់នៅមូលដ្ឋានទ័ពអាកាស Andersen ក្នុងកោះ Guam ដែលត្រូវបានកំណត់ថាជាយន្តហោះចម្បាំងរបស់ RSAF ទីបួនរបស់សិង្ហបុរីនៅលើទឹកដីសហរដ្ឋអាម៉េរិកដើម្បីប្រប្រាស់ដើម្បីហ្វឹកហាត់។
ការហ្វឹកហ្វឺនយន្តហោះចម្បាំងនេះត្រូវបានបង្ហាញដោយនាយកដ្ឋានទ័ពអាកាសសហរដ្ឋអាម៉េរិក ដែលបានស្នើឡើងនូវយន្តហោះចម្បាំងរបស់ RSAF រហូតដល់ទៅ ១២ គ្រឿង និងការគាំទ្របេសកកម្មពាក់ព័ន្ធនៅឯមូលដ្ឋានទ័ពអាកាស Andersen។ កិច្ចព្រមព្រៀងនេះបានដាក់ចេញនូវក្របខណ្ឌសម្រាប់ការផ្តាច់ខ្លួននៅកោះ Guam ដែលនឹងអនុញ្ញាតឱ្យកងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី (RSAF) ដាក់ពង្រាយឡើងវិញ។
កាលពីថ្ងៃសុក្រអ្នកនាំពាក្យរបស់ក្រសួងការពារជាតិសិង្ហបុរី បានអះអាងថា ការចូលទៅកាន់ដែនអាកាសដ៏ធំនៅក្រៅប្រទេស អនុញ្ញាតឱ្យកងទ័ពអាកាស RSAF សិង្ហបុរី យកឈ្នះលើដែនអាកាសក្នុងស្រុក និងធ្វើការហ្វឹកហ្វឺនជាក់ស្តែងកម្រិតខ្ពស់ជាមួយដៃគូ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ខ្លួន។
នាយកដ្ឋានទ័ពអាកាសអាម៉េរិក ក៏បានអះអាងថា ខ្លួនកំពុងពិចារណា និងការគាំទ្របេសកកម្មរបស់យន្តហោះចម្បាំង RSAF F-15SG រហូតដល់ ១២ គ្រឿង។ គោលបំណងនៃសកម្មភាពដែលបានស្នើឡើង គឺដើម្បីផ្តល់នូវទំនាក់ទំនងសំខាន់ៗដែលលើកកម្ពស់ការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះសិង្ហបុរី។
គួរបញ្ជាក់ថា បច្ចុប្បន្ន RSAF (កងទ័ពអាកាសសិង្ហបុរី) មានយន្តហោះចម្បាំងពីរផ្សេងទៀតនៅក្នុងសហរដ្ឋអាម៉េរិក ដោយរួមមាន យន្តហោះចម្បាំង Peace Carvin II F-16 នៅឯមូលដ្ឋានទ័ពអាកាស Luke ក្នុងរដ្ឋ Arizona និង Peace Carvin V F -15SG យន្តហោះចម្បាំងនៅមូលដ្ឋានទ័ពអាកាស Mountain Home ក្នុងរដ្ឋ Idaho៕