Cctimesw1140xh150cm copy

ថៃរឹបអូស«សាច់ជ្រូកបង្កក»ខុសច្បាប់១០តោន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សាច់ជ្រូកបង្កក

ថៃ៖ មន្ត្រីបសុសត្វ និងប៉ូលិសពិសេសថៃ បានរឹបអូសសាច់ជ្រូកបង្កកគេចពន្ធ១០តោន នៅក្នុងការឆ្មក់ចូលស្រុកភូតារាម កាលពីព្រឹកថ្ងៃសុក្រ។ប្រតិបត្តិការពិសេសធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងរបស់អ្នកស្រុក ដោយចោទប្រកាន់ថា សាច់ជ្រូករត់ពន្ធក្នុងបរិមាណច្រើនត្រូវបានគេទុកនៅក្នុងផ្ទះមួយក្នុងឃុំបានស៊ីងនៃប្រទេសថៃ។ក្នុងការឆែកឆេរផ្ទះជាបន្តបន្ទាប់ អាជ្ញាធរបានរកឃើញសាច់ជ្រូកក្លាសេចំនួន ១០,៥ តោន ដែលមានតម្លៃប្រហែល ១,៣ លានបាតនៅក្នុងឃ្លាំងមួយ។

យ៉ាងណាមិញម្ចាស់ផ្ទះមិនមានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃសាច់ជ្រូក ឬលិខិតអនុញ្ញាតសម្រាប់លក់នៅឡើយនោះទេដោយហេតុនេះម្ចាស់ផ្ទះអាចនិងបំពានលើនៃច្បាប់ប្រទេសថៃគេចពន្ធទំនិញខុសច្បាប់ ។អាជ្ញាធរបានតម្រូវឲ្យម្ចាស់ផ្ទះបញ្ជូនឯកសារពាក់ព័ន្ធទៅអាជ្ញាធរក្នុងរយៈពេលដែលកំណត់ដោយច្បាប់ បើមិនដូច្នោះទេត្រូវប្រឈមមុខនឹងច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង