Cctimesw1140xh150cm copy

និស្សិតឆេកបើកការបាញ់ប្រហារ សម្លាប់មនុស្ស១៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនសង្ស័យមានឈ្មោះ David Kozak ខាងស្តាំ បានបើកការបាញ់ប្រហារនៅសកលវិទ្យាល័យ Charles ដោយបង្ខំសិស្សានុសិស្សរកកន្លែងលាក់ខ្លួនបើមិនចង់ស្លាប់

ឆេក៖ និស្សិតឆេកម្នាក់បានបើកការបាញ់ប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍នៅឯសាកលវិទ្យាល័យមួយក្នុងទីក្រុង Prague ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និងជាង ២០ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំបំផុតរបស់សាធារណរដ្ឋឆេក។មេប៉ូលិសក្រុងប្រាក លោក Martin Vondrasek បាននិយាយថា ការបាញ់ប្រហារនេះបានកើតឡើងនៅក្នុងអគារនាយកដ្ឋានទស្សនវិជ្ជានៃសាកលវិទ្យាល័យ Charles University ដែលជាកន្លែងដែលអ្នកបាញ់ប្រហារបានធ្វើសកម្មភាព។ លោក Vondrasek បានអះអាងមានយ៉ាងហើចណាស់មនុស្ស ១៤ នាក់បានស្លាប់ និង ២៥ នាក់បានរងរបួស ជុំវិញនៃការបាញ់ប្រហារនេះ ខ្មាត់កាំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរបន្ទាប់ពីគេបានបើកការវាយប្រហារសម្លាប់មនុស្សមិនញញើតដៃ។

ប៉ូលិសមិនបានផ្តល់ព័ត៌មានលម្អិតអំពីជនរងគ្រោះ ឬហេតុផលដែលអាចកើតមានចំពោះការបាញ់ប្រហារនៅអគារក្បែរទន្លេ Vltava ក្នុងទីលាន Jan Palach នោះទេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឆេក លោក Vit Rakusan បាននិយាយថាបច្ចុប្បន្ននេះប៉ូលីសកំពុងតែបើកការស៊ើបអង្កេតបន្ថែមទៀត។

ចំណែកសាកលវិទ្យាល័យ Charles បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "សាលាកាន់ទុក្ខចំពោះការបាត់បង់ជីវិតសមាជិកនៃសហគមន៍សកលវិទ្យាល័យរបស់យើង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់សាលាចំពោះអ្នកបាត់បង់ជីវិតទាំងអស់" ។អគារដែលការបាញ់ប្រហារបានកើតឡើងគឺនៅទីលាន Jan Palach ជាតំបន់ទេសចរណ៍ដ៏មមាញឹកក្នុងទីក្រុងចាស់របស់ក្រុងប្រាក។

នាយករដ្ឋមន្ត្រីឆេក លោក Petr Fiala បាននិយាយថា រដ្ឋាភិបាលឆេកបានប្រកាសថ្ងៃសៅរ៍ជាថ្ងៃកាន់ទុក្ខជាតិ ដើម្បីគោរពដល់ជនរងគ្រោះដោយការបាញ់ប្រហារ។កាលពីមុន ការបាញ់ប្រហារដ៏អាក្រក់បំផុតរបស់ប្រទេសឆេកគឺនៅក្នុងឆ្នាំ ២០១៥ នៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅទីក្រុង Uhersky Brod ភាគអាគ្នេយ៍បានសម្លាប់មនុស្សប្រាំបីនាក់ មុនពេលបាញ់សម្លាប់ខ្លួនឯង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង