Cctimesw1140xh150cm copy

សម្តេច ហ៊ុន ម៉ាណែតបញ្ជាឱ្យរដ្ឋមន្ត្រី២រូបពិនិត្យការយក«សាសនា»ធ្វើអាជីវកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២១ ធ្នូនេះ បានចេញបទបញ្ជាដល់រដ្ឋមន្ត្រីចំនួន២រូបពិនិត្យពីបុគ្គលដែលរៀបចំសកម្មភាពយកសាសនាធ្វើអាជីវកម្មផ្ទាល់ខ្លួន។ការចេញបទបញ្ជានេះ ធ្វើឡើងក្រោយពីសម្តេចនាយករដ្ឋមន្ត្រីសង្កេតឃើញមានបុគ្គលមួយចំនួនតាំងខ្លួនជាព្រះហើយបោកប្រាស់ដល់ប្រជាពលរដ្ឋនាំឱ្យប៉ះពាល់ដល់តម្លៃនៃសាសនា។

រដ្ឋមន្ត្រីចំនួន២រូបនោះមាន រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវធ្វើការរួមគ្នាដើម្បីស្រាវជ្រាវនិងពិនិត្យពីភាពអនាធិបតេយ្យលើបុគ្គលមួយចំនួនដែលយកសាសនាធ្វើអាជីវកម្មទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ការចេញបទបញ្ជានេះធ្វើឡើងក្នុងពិធីបិទ​សន្និ​បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង