681 ezgif.com resize
Swift cc time

ចំនួនអ្នកស្លាប់កើនឡើងដល់ ១៣១នាក់ គ្រោះរញ្ជួយដី នៅចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅប្រទេសចិនបានកើនឡើងដល់ ១៣១ នាក់ ហើយមនុស្សជិត ១,០០០ នាក់បានរងរបួស ខណៈអាកាសធាតុត្រជាក់ខ្លាំងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកបាត់ខ្លួននៅក្រោមគំនរបាក់បែក។ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារប្រទេសចិន កាលពីថ្ងៃចន្ទ នៅក្នុងតំបន់ Jiishan ក្បែរព្រំដែននៃខេត្ត Gansu និង Qinghai ដោយបានបំផ្លាញផ្ទះសម្បែងជាង ១៥០,០០០ ខ្នង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

គ្រោះរញ្ជួយដីដ៏ខ្លាំងជាច្រើនបានបណ្តាលឱ្យមានភក់ និងការរអិលបាក់ដី និងការបំផ្លាញខ្សែថាមពល និងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកអស់ជាច្រើនខ្សែរ។ អាជ្ញាធរបាននិយាយ នៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ជាផ្លូវការបានកើនឡើងដល់ ១៣១ នាក់ នៅក្នុងទីក្រុង Gansuខណៈដែរ រលកត្រជាក់បានអូសបន្លាយរយៈពេលជាច្រើនថ្ងៃ បានផ្ដល់ផលពាសពេញប្រទេសចិន តំបន់រយៈកម្ពស់ខ្ពស់នៅភាគពាយ័ព្យនៃប្រទេសចិនបានរាយការណ៍អំពីសីតុណ្ហភាពចុះទាបរហូតដល់ -16C ដែលរារាំងដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។

ក្នុងហេតុការណ៍គ្រោះរញ្ជួយដីនេះ អ្នកជួយសគ្រោះជាច្រើន ដោយរួមមាន អ្នកពន្លត់អគ្គីភ័យចំនួន ១.៥០០ នាក់ មន្ត្រីប៉ូលីស ១.៥០០ នាក់ ទាហាន PLA ១.០០០ នាក់ និងគ្រូពេទ្យប្រហែល ៤០០ នាក់ បានបន្តទាញមនុស្សចេញពីគំនរបាក់បែក និងព្យាបាលអ្នករបួស។ អាជ្ញាធរបានលើកឡើងថា មនុស្សចំនួន ៧៨ នាក់ត្រូវបានជួយសង្គ្រោះនៅក្នុងទីក្រុង Gansu ប៉ុន្តែមនុស្ស ២០ នាក់ទៀតកំពុងបាត់ខ្លួន ក្នុងការរអិលបាក់ដី ហើយកំពុងបន្តការស្វែងរកផងដែរ៕

Khcct banner

អត្ថបទទាក់ទង