ថៃ៖ អ្នករត់ពន្ធគ្រឿងញៀនចំនួន ១៣ នាក់ត្រូវបានប៉ូលីសថៃបាញ់សម្លាប់ក្នុងអំឡុងពេលការបាញ់ប្រហារជាមួយយោធាថៃនៅជិតព្រំដែនមីយ៉ាន់ម៉ា ក្នុងស្រុក Mae Fa Luang កាលពីយប់ថ្ងៃសៅរ៍។ថ្នាំញៀនមេតំហ្វេតាមីនប្រមាណ ១,៧លានគ្រាប់ ត្រូវបានរឹបអូសក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដោយអង្គភាពពិសេសរបស់ថៃ។ នេះបើយោងតាមការអះអាងរបស់លោកឧត្តមសេនីយ៍ទោ Praphat Phobsuwan មេបញ្ជាការនៃក្រុមកិច្ចការពិសេសនៃប្រទេសថៃ។
សាកសពមនុស្ស ១៣ នាក់ និងគ្រឿងញឿន ១៧ បាវ ដែលមានថ្នាំញៀនសរុបប្រមាណ ១,៧ លានគ្រាប់ត្រូវបានកងកម្លាំងថៃធ្វើការរឹបអូស។យោងតាមឧត្តមសេនីយ៍ Praphat ការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងទាហាន និងក្រុមគ្រឿងញៀនបានផ្ទុះឡើងនៅម៉ោង ៧ យប់កាលពីថ្ងៃសៅរ៍ នៅពេលដែលទាហានថៃព្យាយាមដើរតាមជនសង្ស័យមួយក្រុមនៅក្នុងព្រៃ។ ភ្លាមៗនោះការបាញ់បោះក៏ផ្ទុះមានឡើងរវាងកងទាហានថៃ និងមេក្រុមឈ្មួញគ្រឿងញៀនទាំង ១៣នាក់។
ប៉ូលីសថៃអះអាងថាក្នុងមួយបាវមានថ្នាំញៀនប្រមាណ១០ម៉ឺនគ្រាប់។ ទាហាននឹងរុករកតំបន់ជុំវិញ ដើម្បីស្វែងរកភស្តុតាងបន្ថែមទៀត។នៅថ្ងៃដដែលនោះ កងទ័ពភូមិន្ទថៃ បានបញ្ជាក់ថា ពួកគេបានរឹបអូសថ្នាំមេតំហ្វេតាមីនចំនួន ១.១១៨.០០០ គ្រាប់ទៀតពីផ្ទះមួយកន្លែងនៅក្នុងខេត្តឈៀងរ៉ៃ៕