Cctimesw1140xh150cm copy

រាជបុត្រស្តេចថៃសោយគុយទាវនៅភូមិបុរាណបង្ហាញពីការរស់នៅបែបប្រពៃណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ព្រះរាជបុត្រច្បងទីពីររបស់ព្រះមហាក្សត្រថៃ  Vacharaesorn Vivacharawongse 

ថៃ៖ ព្រះរាជបុត្រច្បងទីពីររបស់ព្រះមហាក្សត្រថៃ ព្រះនាម Vacharaesorn Vivacharawongse បានធ្វើដំណើរទស្សនកិច្ចបែបប្រពៃណីតាមទីជនបទមួយចំនួនរបស់ប្រជាជនថៃ ព្រះអង្គបានយាងទៅកាន់ព្រែកជីក Bangkok Noi ដែលតំបន់ដែលពលរដ្ឋថៃសាងសង់ផ្ទះតាមផ្លូវទឹក។ ព្រះអង្គ Vacharaesorn បានបង្ហោះរូបថតនៅលើហ្វេសប៊ុកបន្ទាប់ពីបានទិញគុយទាវមួយចានដែលមានចំណងជើងថា "គាំទ្រអ្នកលក់គុយទាវនៅលើប្រឡាយ Bangkok Noi"។ លោកក៏បានបង្ហោះរូបភាពជាបន្តបន្ទាប់នៃផ្ទះបែបថៃ និងសហសម័យជាច្រើនទៀតដែលសាងសង់តាមប្រឡាយដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅបែបប្រពៃណីរបស់ប្រជាជនថៃ។

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបង្ហាញការពេញចិត្តអំពីសកម្មភាពទ្រង់ជាខ្លាំង និងបញ្ចេញមតិលើហ្វេសប៊ុករបស់ព្រះរាជបុត្រច្បងទី២របស់ព្រះមហាក្សត្រ។ ពួកគេបានសរសើរព្រះអង្គVacharaesorn សម្រាប់ការមកលេងប្រទេសថៃ។

ទ្រង់ Vacharaesorn មានជន្នា ៤២ ឆ្នាំដែលធ្វើការជាមេធាវីនៅទីក្រុងញូវយ៉កបានធ្វើដំណើរទៅប្រទេសថៃកាលពីដើមខែនេះដើម្បីចូលរួមពិធីបុណ្យទិវាឪពុកនៅថ្ងៃទី ៥ ខែធ្នូ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើតរបស់ជីតារបស់ទ្រង់នៅឧទ្យាន King Rama IX Memorial Park ក្នុងទីក្រុង Dusit ទីក្រុងបាងកក។ បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេល ២៧ ឆ្នាំ ទ្រង់និងប្អូនប្រុសរបស់ទ្រង់គឺព្រះអង្គ Chakriwat បានទៅលេងប្រទេសថៃជាលើកដំបូងនៅថ្ងៃទី ៧ ខែសីហា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង