ឥណ្ឌា៖ យ៉ាងហោចណាស់កម្មករ ៩ នាក់បានស្លាប់និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការផ្ទុះរោងចក្រផលិតគ្រឿងផ្ទុះមួយកន្លែងក្នុងរដ្ឋ Maharashtra នៅក្នុងប្រទេសឥណ្ឌា ។ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃអាទិត្យនៅឯរោងចក្រមួយដែលដំណើរការដោយក្រុមហ៊ុន Solar Industries India (SLIN.NS)។ យោងតាមគេហទំព័រ Solar Industries បានឱ្យដឹងថា រោងចក្រនេះផលិតគ្រឿងផ្ទុះឧស្សាហកម្ម និងយោធា ក៏ដូចជាក្បាលគ្រាប់ផ្ទុះសម្រាប់វិស័យការពារជាតិរបស់ប្រទេសឥណ្ឌា។
ប៉ូលីសក្នុងតំបន់បានអះអាងថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះស្របពេលដែលចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើង។ ក្រុមហ៊ុន Solar Industries India បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា កម្មករ ៩ នាក់បានស្លាប់ ហើយបច្ចុប្បន្នមន្រ្តីជំនាញកំពុងស៊ើបអង្កេតមូលហេតុនៃឧប្បត្តិហេតុនេះ៕