Cctimesw1140xh150cm copy

វៀតណាមនឹងចាប់ផ្តើមសាងសង់ផ្លូវដែកល្បឿនលឿនមុនឆ្នាំ២០៣០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពតំណាង រថភ្លើងល្បឿនលឿន Shinkansen នៅប្រទេសជប៉ុន

វៀតណាម៖ វៀតណាមនឹងបញ្ចប់របាយការណ៍សិក្សាពីលទ្ធភាពនៃគម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង ហើយចាប់ផ្តើមការសាងសង់ផ្លូវល្បឿនលឿនចំនួនពីរមុនឆ្នាំ ២០៣០។ ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូងមានមាត្រដ្ឋានផ្លូវទ្វេរង្វាស់ ១,៤៣៥ មម និងប្រវែងប្រហែល ១,៥៤៥ គីឡូម៉ែត្រ។ នេះបើយោងតាមផែនការមេជាតិសម្រាប់ឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងផែនការបណ្តាញផ្លូវដែករបស់វៀតណាមបានចេញផ្សាយ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីខែកុម្ភៈ បានបង្កើតគណៈកម្មាធិការដឹកនាំគម្រោងផ្លូវរថភ្លើងល្បឿនលឿន ដើម្បីអនុវត្តផែកការរថភ្លើងល្បឿនលឿនទិសខាងជើង-ខាងត្បូង ក្នុងទិសដៅអភិវឌ្ឍន៍ផ្លូវដែករបស់វៀតណាម ដែលតម្រូវឱ្យស្ថាប័នពាក់ព័ន្ធស្រាវជ្រាវ វិភាគ និងវាយតម្លៃ ដើម្បីជ្រើសរើសផែនការវិនិយោគសំណង់ទំនើប។

ក្នុងកិច្ចប្រជុំស្តីពីគម្រោង កាលពីដើមខែនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអះអាងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះមានសារសំខាន់ណាស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសវៀតណាម។ ហើយផែនការនេះត្រូវតែធានានូវលទ្ធភាព សុវត្ថិភាព ប្រសិទ្ធភាព និងស្របតាមនិន្នាការអភិវឌ្ឍន៍សកលលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង