Cctimesw1140xh150cm copy

ទឹកកកចាប់ផ្តើមអណ្តែតតាមទន្លេលឿង បន្ទាប់ពីសីតុណ្ហភាពចុះត្រជាក់ខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ទេសភាព "ទឹកកកអណ្តែត" ដ៏អស្ចារ្យបានបង្ហាញខ្លួននៅក្នុងតំបន់ Shanxi និង Shandong នៃទន្លេលឿងរបស់ប្រទេសចិន ស្របពេលដែលសីតុណ្ហភាពបន្តធ្លាក់ចុះនៅទូទាំងតំបន់មួយចំនួនធំនៃប្រទេសចិន។បំណែកទឹកកកក្រាស់ៗបានលេចឡើងនៅលើផ្លូវទន្លេប្រវែងជាង ២៩ គីឡូម៉ែត្រនៃតំបន់ Hejin នៃទន្លេលឿងក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។

ដោយសារចំនួននៃផ្ទាំងទឹកកកកំពុងតែកើនឡើងជាលំដាប់នៅពេលសីតុណ្ហភាពធ្លាក់ចុះខ្លាំង មន្រ្តីជំនាញក្នុងតំបន់បានបញ្ជូនអ្នកជំនាញដើម្បីពង្រឹងការត្រួតពិនិត្យទន្លេ និងទំនប់ដើម្បីការពារគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើង។

កាលពីថ្ងៃអាទិត្យតំបន់មួយចំនួននៃតំបន់ Shandong នៃទន្លេលឿងចាប់ផ្តើមមានទឹកកកអណ្តែងជាច្រើនបន្ទាប់ពីសីតុណ្ហភាពចុះខ្លាំងមិនធ្លាប់មាន ទឹកទន្លេអាចនិងបន្តកកើតជាដុំទឹកកកបន្តយ៉ាងឆាប់រហ័សជាមួយនឹងសីតុណ្ហភាពទាប ហើយគណៈកម្មការបានអំពាវនាវឱ្យអង្គភាពពាក់ព័ន្ធនៅតាមដងទន្លេ តាមដានយ៉ាងដិតដល់នូវស្ថានភាពអាកាសធាតុ ពង្រឹងការត្រួតពិនិត្យ និងវិនិច្ឆ័យទាន់ពេលវេលា ដើម្បីការពារគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ។

គួរបញ្ជាក់ថាទន្លេលឿង គឺជាទន្លេដែលវែងជាងគេទីពីររបស់ប្រទេសចិន ជាមួយនឹងផ្លូវទឹកប្រវែង ៥,៤៦៤ គីឡូម៉ែត្រ ដែលផ្តល់ទិន្នផលត្រីដល់ប្រជាជនប្រហែល ១២ ភាគរយនៃប្រជាជនចិន។ ទន្លេនេះបានស្រោចស្រពប្រហែល ១៥ ភាគរយនៃដីបង្កបង្កើនផលនិងជួយផ្គត់ផ្គង់ទឹកដល់ទីក្រុងជាង ៦០នៅទូទាំងប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង