Cctimesw1140xh150cm copy

រុស្សីបន្តប្រតិបត្តិការ«វាយប្រហារ»អ៊ុយក្រែនជាច្រើនទីតាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ រុស្សីបានអះអាងថា ខ្លួនបានបើការវាយប្រហារលើអ៊ុយក្រែនក្នុងទិសដៅជាច្រើនតំបន់ពិសេស និងបានផ្តាច់ជីវិតកងយោធាអ៊ុយក្រែនអស់ជាច្រើននាក់ ស្របពេលដែលអ៊ុយក្រែនបានបញ្ជាក់វិញថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅជាច្រើនរបស់រុស្សីក្នុងរយៈពេល ២៤ ម៉ោងមុន នេះបើយោងតាមការអាប់ដេតចុងក្រោយបំផុតដែលចេញផ្សាយដោយភាគីជម្លោះទាំងពីរកាលពីថ្ងៃអាទិត្យ។

ក្រសួងការពារជាតិរុស្សីបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា យោធារុស្សីបានវាយលុកអ៊ុយក្រែននៅតំបន់ Kupyansk, Krasnyi Lyman និងទិសដៅផ្សេងទៀត ហើយបានវាយប្រហារកងយោធាអ៊ុយក្រែន ក៏ដូចជាគោលដៅផ្សេងៗ រួមទាំងឃ្លាំងផ្ទុកប្រេងយន្តហោះ ប៉ុស្តិ៍បញ្ជាការ និងបំផ្លាញទីតាំងឈរជើងរបស់កងកម្លាំងអ៊ុយក្រែនអស់ជាច្រើនថែមទៀតផង។

យោធារុស្សីក៏បានបំផ្លាញរថក្រោះចំនួន ៤ រថពាសដែកចំនួន ៦ គ្រឿង កាំភ្លើងធំចំនួន ៨ គ្រឿង និងស្ថានីយ៍រ៉ាដាកាំភ្លើងធំរបស់កងទ័ពអ៊ុយក្រែន ដែលផលិតដោយសហរដ្ឋអាម៉េរិកថែមទៀតផង ក្នុងនោះរុស្សីក៏បានស្ទាក់ចាប់គ្រាប់រ៉ុក្កែតចំនួន ២ គ្រាប់ពីប្រព័ន្ធរ៉ុក្កែត HIMARS ជាច្រើនគ្រាប់ និងបាញ់ទម្លាក់យន្តហោះចម្បាំង MiG-29 ចំនួន ២ គ្រឿង យន្តហោះចម្បាំង និងយន្តហោះចម្បាំង Su-25 ដែលជាជំនួយរបស់សហរដ្ឋអាម៉េរិកផងដែរ។

នាថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បាននិយាយថា មានសមរភូមិចំនួន ៥៤ នៅតំបន់ជួរមុខក្នុងរយៈពេល ២៤ ម៉ោងមុន។កងកម្លាំងទ័ពអាកាសអ៊ុយក្រែន គ្រាប់រ៉ុក្កែត និងអង្គភាពកាំភ្លើងធំបានវាយប្រហារគោលដៅដូចជាតំបន់ដែល យោធារុស្សីប្រមូលផ្តុំ កន្លែងការពារដែនអាកាស និងឃ្លាំងរំសេវរបស់រុស្សី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង