រុស្សី៖ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំលើកទី ១៨ រួមជាមួយនឹងវគ្គសំណួរ និងចម្លើយ "ផ្ទាល់មាត់" នៅទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ថា គោលដៅនៃប្រតិបត្តិការយោធាពិសេសរបស់រុស្សីនៅអ៊ុយក្រែននៅតែមិនផ្លាស់ប្តូរ ហើយនឹងសង្រ្គាមនិងត្រូវបានបញ្ចប់ប្រសិនបើរុស្សីបានសម្រេចគោលដៅរបស់ខ្លួន។
លោក ពូទីន បាននិយាយថា គោលដៅនៃប្រតិបត្តិការយោធាពិសេស នៅតែពង្រឹងសន្តិសុខតាមព្រំដែន និងធានាសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋរុស្សី ហើយរុស្សីត្រូវបង្ខំចិត្តចាត់វិធានការផ្សេងទៀត រួមទាំងជម្រើសយោធា ដោយសារអ៊ុយក្រែនមិនមានបំណងចង់ចចារសន្តិភាពជាមួយប្រទេសរុស្សីឡើយ។
សម្រាប់លោកពូទីន សន្តិភាពនិងកើតមានឡើងនៅពេលដែលយើងសម្រេចបាននូវគោលដៅរបស់យើង ។ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាប្រតិបត្តិការពិសេសរបស់រុស្សីលើកអ៊ុយក្រែនគឺដើម្បីការពារការរំលោភបំពាន និងការពង្រីកអំណាចរបស់បណ្តាលក្រុមណាតូដែលតែងតែព្យាយាមពង្រីកខ្លួនមកក្បែរដែនដីរុស្សី និងព្យាយាមបង្កបញ្ហាសន្តិសុខនៅក្នុងតំបន់យើង។
លោកក៏បានបង្ហាញពីការត្រៀមខ្លួនរបស់រុស្សីក្នុងការធ្វើឱ្យប្រសើរឡើង និងអភិវឌ្ឍទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែលោកហាក់ដូចជាសម្តែងការពិបាកចិត្តមួយក្នុងការព្យាយាមកសាងទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអាម៉េរិកឡើងវិញ។ លោកបានចាត់ទុកហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបានបំផ្លាញទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេជាមួយរុស្សី។
គួរបញ្ជាក់ថាក្នុងសន្និសីទកាសែតប្រចាំឆ្នាំលើកទី ១៨ របស់រុស្សីមានសំណួរជាង ២លានសំណួរត្រូវបានពលរដ្ឋរុស្សីបានដាក់សួរទៅកាន់លោកពូទីនផ្ទាល់ ក៏ប៉ុន្តែលោកបានឆ្លើយតែសំណួរមួយចំនួនតែប៉ុណ្ណោះ៕