Cctimesw1140xh150cm copy

សិស្ស១៩០នាក់ចូលរួមសិក្ខាសាលា«សុវត្ថិភាពចំណីអាហារ»ក្នុងសាលារៀន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពង់ឆ្នាំង៖ សិស្សានុសិស្សចំនួន ១៩០នាក់ បានទទួលការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពចំណីអាហារក្នុងសាលារបស់ពួកគេពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅស្រុករលាប្អៀរ នៃខេត្តកំពង់ឆ្នាំង។

សិស្សានុសិស្សនៅក្នុងសាលាតេជោសែនទឹកហូត ដែលស្ថិតនៅស្រុករលាប្អៀរ នៃខេត្តកំពង់ឆ្នាំងចំនួន ១៩០នាក់ បានទទួលការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពម្ហូបអាហារ ឬភាសាសាមញ្ញគឺចំណីអាហារដែលបរិភោគជាប្រចាំថ្ងៃទាំងក្នុងសាលារៀន និងក្រៅសាលាផងដែរ។

កម្មវិធីបណ្ដុះបណ្ដាលនេះ មានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន និងមន្រ្តីជំនាញពាក់ព័ន្ធនៅទីនោះ ដែលក្នុងការបណ្ដុះបណ្ដាលនេះគឺមានគោលបំណងអប់រំ ផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សឱ្យបានយល់ ជ្រួតជ្រាបអំពីអ្វីទៅម្ហូបអាហារ ឬចំណីអាហារដែលគ្មាន និងមានសុវត្ថិភាពសម្រាប់សុខភាព និងផលប៉ះពាល់ពីការបរិភោគម្ហូបអាហារដែលគ្មានសុវត្ថិភាពទាំងអស់នោះ។

កម្មវិធីបណ្ដុះបណ្ដាលនេះ រួមចំណែកយ៉ាងច្រើនក្នុងការជួយឱ្យប្រជាជន ពិសេសក្មេងៗជំនាន់ក្រោយឱ្យមានសុខភាពល្អ និងក្លាយជាចលករយ៉ាងសំខាន់ក្នុងការកសាងមាតុប្រទេសឱ្យមានការីកចម្រើនលូតលសាស់ក្នុងសម័យសន្តិភាពនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង