Cctimesw1140xh150cm copy

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងអាចនឹងសាកល្បងមីស៊ីល ICBM ក្នុងពេលឆាប់ៗនេះម្តងទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) នៅខែនេះម្តងទៀត នេះបើតាមមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបាននិយាយនៅព្រឹកថ្ងៃសុក្រនេះមុនពេលពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាម៉េរិក ស្តីពីការឆ្លើយតបទៅនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ លោក Kim Tae-hyo អនុទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបានបដិសេធមិនបញ្ជាក់លម្អិតជុំវិញនៃគំរោងការបាញ់បង្ហោះមីស៊ី ICBM របស់កូរ៉េខាងជើងឡើយ។

លោក Kim Tae-hyo បានប្រាប់អ្នកយកព័ត៌មានថា "ការទប់ស្កាត់បន្ថែមគឺជាការពារកុំឲ្យភាពតានតឹងនៃឧបទ្វីបកូរ៉េឈានដល់ជម្លោះប្រដាប់អាវុធជាមួយគ្នា លោកជឿថាមានលទ្ធភាពនៃការបាញ់បង្ហោះ ICBM ដោយកូរ៉េខាងជើងនាពេលខាងមុខដ៏ខ្លីនេះជាក់ជាមិនខាន។ លោក Kim បានបន្ថែមថា មីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងនុយក្លេអ៊ែរ ដោយមិនគិតពីចម្ងាយរបស់មីស៊ីលឡើយ ព្រោះមីស៊ីលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។

លោក Kim Tae-hyo អនុទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង

ក្រោមការដឹកនាំរបស់ប្រធានាធិបតីអភិរក្សនិយម Yoon Suk Yeol កូរ៉េខាងត្បូងបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង ដោយផ្តោតលើការប្រើប្រាស់ទ្រព្យសម្បត្តិយោធាជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក រួមទាំងអាវុធនុយក្លេអ៊ែរ ក្នុងករណីមានសង្រ្គាម។

កូរ៉េខាងជើងបានបង្កើត និងសាកល្បងមីស៊ីលផ្លោងជាច្រើនគ្រាប់ដែលអាចបាញ់ដល់គោលដៅនៅកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាម៉េរិកដីគោក។កាលពីខែវិច្ឆិកា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួននៅលើយានអវកាសពីរដំណាក់កាល ដោយទទួលបានការថ្កោលទោសពីកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកចំពោះការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង