681 ezgif.com resize
Swift cc time

រដ្ឋបាលជលផល ស្នើពលរដ្ឋកុំនេសាទ ដោយប្រើឧបករណ៍រាំងស្ទះការធ្វើចរាចររបស់ត្រី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋបាលជលផល នៅថ្ងៃទី ១៣ ធ្នូ បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋកុំធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះ ដល់ការធ្វើចរាចរត្រី ចេញពីបឹងទន្លេសាប ទៅទន្លេមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្ដពូជជាដើម។

តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល បានឲ្យដឹងថា ដោយសារលក្ខណៈជីវសាស្ត្រ ប្រភេទត្រីមួយចំនួនធ្វើចរាចរយ៉ាងគំហុកចេញពីបឹងទន្លេសាប តាមដងទន្លេសាបទៅតំបន់ទន្លេមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្តពូជ ចាប់ពីខ្នើត ខែមិគសិរ ត្រូវនឹងខែធ្នូ ខណៈទឹកបឹងទន្លេសាបហូរចេញក្នុងល្បឿនលឿន។

រដ្ឋបាលជលផល ស្នើដល់ប្រជាពលរដ្ឋ កុំធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះ ដល់ការធ្វើចរាចររបស់ត្រី និងអំពាវនាវដល់ប្រជានេសាទ និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពនៃធនធានជលផល៕


Khcct banner

អត្ថបទទាក់ទង