Cctimesw1140xh150cm copy

សង្រ្គាមប៉ាឡេស្ទីន-អ៊ីស្រាអែលបណ្តាលឲ្យមានស្លាប់ជាង២ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ីស្រាអែល៖ ជម្លោះប៉ាឡេស្ទីននិងអ៊ីស្រាអែលបច្ចុប្បន្នបានឆក់យកជីវិតមនុស្សជាង២០.០០០នាក់របស់ភាគីទាំងសងខាងចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។ នៅល្ងាចថ្ងៃទី ១៣ ខែធ្នូ មន្ទីរសុខាភិបាលប៉ាឡេស្ទីន និងតំបន់ហ្គាហ្សាស្ទ្រីបបានប្រកាសថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៨.៦០៨ នាក់បានស្លាប់ និង ៥០.៥៩៤ នាក់រងរបួស។

យោធាការពារជាតិអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃពុធថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ទាហាន ១០ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើននៅក្នុងការវាយឆ្មក់ដោយទាហានហាម៉ាស។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានបញ្ជាក់ថា វាជាការបាត់បង់ជីវិតយោធាអ៊ីស្រាអែលក្នុងមួយថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៣១ ខែតុលា។

ជាងនេះទៅទៀត យោធាអ៊ីស្រាអែលបានបន្តប្រតិបត្តិការរបស់ខ្លួននៅតំបន់ West Bank ។ កងពលតូច Al-Qassam (អាកាសែម) ដែលជាស្លាបយោធារបស់ក្រុមហាម៉ាសបានអះអាងថាបានបាញ់តបតជាមួយទាហានអ៊ីស្រាអែល និងកម្ទេចសម្ភារៈយោធារបស់អ៊ីស្រាអែលជាច្រើនទីតាំង។ ភាគីអ៊ីស្រាអែលបានប្រកាសថា ពួកគេបានរឹបអូសអាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ និងបានរកឃើញផ្លូវរូងក្រោមដី ប៉ុស្តិ៍សង្កេតការណ៍ និងមន្ទីរពិសោធន៍ជាតិផ្ទុះចំនួនប្រាំមួយថែមទៀតផង។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅប៉ាឡេស្ទីនបានរាយការណ៍ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងផ្នែកផ្សេងៗនៃតំបន់ហ្គាហ្សា ដែលបណ្តាលឱ្យមនុស្សជាង ៣០ នាក់បានស្លាប់នៅក្នុងទីក្រុង Khan Younis និង Rafah ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានសន្យាថានឹងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហាម៉ាស ទោះបីជាមានការប្រឆាំងពីសហគមន៍អន្តរជាតិក៏ដោយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង