ចិន៖ ប្រធានាធិបតីចិន លោក ស៊ីជិនភីង ដែលជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានត្រឡប់ទៅប្រទេសចិនវិញនៅល្ងាចថ្ងៃពុធ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយជោគជ័យនៅប្រទេសវៀតណាមរយៈពេល២ថ្ងៃ។
ប្រជាជនវៀតណាម និងជនជាតិចិនដែលរស់នៅក្នុងប្រទេសវៀតណាមបានប្រមូលផ្តុំគ្នានៅតាមផ្លូវទៅកាន់អាកាសយានដ្ឋានក្នុងទីក្រុងហាណូយ ដោយគ្រវីទង់ជាតិនៃប្រទេសទាំងពីរ និងជូនពរលោក ស៊ី។
ដំណើរមាតុភូមិនិវត្តន៍របស់លោកស៊ីជិនភីងត្រឡប់ទៅប្រទេសចិនវិញមានអ្នកអមដំណើរដោយ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម លោក Phan Dinh Trac សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងបណ្តាមន្រ្តីវៀតណាមធំៗមួយចំនួនទៀត។
គួរបញ្ជាក់ថាលោកស៊ីជិនភីងបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមដោយជោគជ័យក្នុងរយៈពេល២ថ្ងៃដោយការបំពេញទស្សនកិច្ចនោះលោក និងវៀតណាមបានចុះកិច្ចព្រមព្រៀងជាង ៣០ចំណុចពាក់ព័ន្ធទៅនឹងសន្តិសុខព្រំដែន វិស័យដឹកជញ្ជូន បទឧក្រិដ្ឋកម្មនិងកិច្ចព្រមព្រៀងសំខាន់ជាច្រើនទៀត៕