Cctimesw1140xh150cm copy

មានភ្នំស្រស់ស្អាត ទឹកថ្លា និងអេកូឡូស៊ីបរិស្ថានល្អ ក្វាងស៊ីបង្ហាញចម្លើយអំពីការអភិវឌ្ឍបៃតងដោយគំនូរដ៏ស្រស់ស្អាតបំផុត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
Wei Jiaxiu
/

ចិន៖ ទន្លេធំទូលាយនិងមានទឹកទន្លេវែង រុក្ខជាតិដុះឡើងក្រាស់ៗ និងទឹកបឹងដ៏បរិបូរណ៍ ហ្វូងសត្វកុកស ជួនកាលហើរលើអាកាស ហើយជួនកាលលេងលើទឹកស្វែងរកអាហារ។ នៅខែវិច្ឆិកា ឧទ្យានជាតិតំបន់ដីសើម Xijin ដែលមានទីតាំងនៅទីក្រុង Hengzhou ខេត្តក្វាងស៊ី ប្រទេសចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំបន់ដីសើមជាតិសំខាន់ៗ។

ដើម្បីការពារ "ផ្ទះដីសើម" នេះ មន្ត្រីមូលដ្ឋានបានបន្តអនុវត្តការងារដូចជា សម្អាតទ្រុងសំណាញ់ និងរុះរើរោងជាងខ្សាច់ខុសច្បាប់ ស្តារទីជម្រកចំនួន140ហិចតា និងជួសជុលច្រាំងសមុទ្រប្រវែង 27 គីឡូម៉ែត្រ ហើយបន្តពង្រឹងការការពារ និងស្តារឡើងវិញនូវធនធានដីសើមដោយឥតឈប់ឈរ និងធ្វើឱ្យការប្រើប្រាស់ធនធានដីសើមប្រកបដោយនិរន្តរភាព។ បន្ទាប់ពីការគ្រប់គ្រងអស់រយៈពេលច្រើនឆ្នាំ បរិស្ថានអេកូឡូស៊ីនៃឧទ្យានជាតិតំបន់ដីសើម Xijin បានទទួលការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ហើយបានក្លាយជាជម្រកដ៏ល្អប្រសើរសម្រាប់សត្វកម្រមានគ្រប់ប្រភេទ។ ការពារអេកូឡូស៊ីនៃតំបន់ដីសើម Xijin ក៏បានក្លាយជាគំរូសម្រាប់ការការពារ និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ដីសើមនៅប្រទេសចិនខាងត្បូង រហូតដល់ទូទាំងប្រទេសផងដែរ។

រូបថត ៖ ឧទ្យានជាតិដីសើម Xijin 

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្វាងស៊ីបានសម្របសម្រួលការលើកកម្ពស់ស្ថាបនា ការពារបរិស្ថាននិងអេកូឡូស៊ី និងវិធីសាស្រ្តអភិវឌ្ឍន៍ផ្លាស់ប្តូរទៅកាន់វិធីបៃតង ហើយលើកកម្ពស់ "បរិមាណមាស"អភិវឌ្ឍន៍ ដោយ"បរិមាណបៃតង" ដើម្បីខិតខំប្រឹងប្រែងស្វែងរកផ្លូវអភិវឌ្ឍន៍បៃតងដែលមានលក្ខណៈពិសេសក្វាងស៊ី។ .

"ខ្ញុំរង់ចាំខ្យល់បក់មកពីភ្នំ Keda ហើយដីស្រែជណ្តើរបានសាយភាយនឹងពពកពណ៌មាស។" ក្នុងបទចង្រៀង《ដីស្រែជណ្តើរKeda》បានពណ៌នាពីទិដ្ឋភាពដ៏ស្រស់ស្អាត ក៏បានធ្លាប់ឆ្លងកាត់ការប្រែប្រួលពណ៌បៃតងដែរ។

ភ្នំKeda ដែលស្ថិតនៅភាគខាងជើងនៃទីរួមជន Baisha ស្រុកស្វយ័ត Fuchuan ជនជាតិYao ក្រុង Hezhou ខេត្ត Guangxi ភ្នំ ធ្លាប់ជាងគុណភាពតំបន់ជីកយករ៉ែត្រូវគេបោះបង់ចោល។ ប៉ុន្មានឆ្នាំនេះ ក្រុង Hezhou បានអនុវត្តការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី បង្កើននិងបន្ថយជាមួយគ្នា ការរៀបចំដីស្រែនិងគម្រោងផ្សេងៗទៀត ជំរុញគំរូ "ការរៀបចំដីស្រែ + អេកូឡូស៊ី + កសិកម្ម" ហើយសម្រេចបាននូវការការពារវិស័យទាំងបីរួមគ្នា គឺការពារបរិមាណនដីស្រែ ការពារគុណភាពដីស្រែ និងការពារអេកូឡូស៊ីរួមគ្នា។ នេះបានធ្វើឱ្យភ្នំ Keda បាន"ផ្លាស់ប្តូរសម្លៀកបំពាក់ពណ៌បៃតង និងអាវពណ៌មាស" និងក្លាយជាកន្លែងថ្មីសម្រាប់ដើរលេងកំសាន្តល្បីឈ្មោះក្នុងអ៊ីនធឺណិត បានជំរុញអភិវឌ្ឍន៍ "ទេសចរណ៍ជនបទ" ប្រកបដោយប្រសិទ្ធភាព។

រូបថតនេះគឺជាដីស្រែជណ្តើរKeda។ ថតរូបដោយ Deng Jingzi

ដើម្បីអនុវត្តមាគ៌ានៃការអភិវឌ្ឍបៃតង ក្រុង Guilin បានបិទទ្វារនិងផ្លាស់ទីតាំងសហគ្រាសនៅតាមដងទន្លេ Lijiang ដែលបំពុលទន្លេ ហើយបង្កើតឡើងខណ្ឌថ្មី Linguiដើម្បីធ្វើការកសាងនៃក្រុងនិងជនបទ និងការអភិវឌ្ឍឧស្សាហកម្មឱ្យឆ្ងាយពីទន្លេ Lijiang ។ លើសពីនេះ Guilin ក៏បានពន្លឿនកសាងប្រព័ន្ធសកលឌីជីថលទន្លេ Lijiang 5G និងការប្រើប្រាស់ការពារអេកូឡូស៊ីរួមបញ្ចូលគ្នា ដើម្បីពង្រឹងការត្រួតពិនិត្យគ្រប់ពេលវេលាលើគុណភាពទឹក Lijiang ភ្នំ ជីវចម្រុះ សណ្តាប់ធ្នាប់ទេសចរណ៍ និងជំរុញយ៉ាងខ្លាំងក្លានូវការប្រើប្រាស់ទូកឫស្សីនិងទូកទេសចរណ៍ប្រើ"ប្រាស់អគ្គិសនី" ជំនួស "ទូកប្រើឥន្ធនៈ" ។

បន្ទាប់ពីការរៀបចំនិងគ្រប់គ្រងជាប្រព័ន្ធ ទន្លេ Lijiang មានភ្នំ បៃតងនិងទឹកថ្លា មានអត្រាគ្របដណ្តប់ព្រៃឈើជាង 80% នៅតំបន់ដងទន្លេ គុណភាពទឹកនៃទន្លេមេបានរក្សាស្តង់ដារថ្នាក់ II ពេញមួយឆ្នាំ ទន្លេ Lijiang ត្រូវបានជ្រើសរើសដាក់ក្នុងករណី "ទន្លេ និងបឹងដ៏ស្រស់ស្អាត" ចំនួនលើកដំបូងនៅក្នុងប្រទេសចិន សកម្មភាពអេកូឡូស៊ីនៅក្នុងតំបន់ដងទន្លេ Lijiang កាន់តែសកម្ម បានក្លាយជាភស្តុតាងដ៏រស់រវើកនៃទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិ។

រូបថត៖ ទេសភាពទីក្រុងណាននីង។ ថតរូបដោយ Zhu Qifang

គួររម្លឹកថា សមាមាត្រល្អនៃគុណភាពទឹកលើផ្ទៃដីក្នុងខេត្តក្វាងស៊ីបានលើសពី 96% អស់រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។ នៅថ្ងៃទី 28 ខែតុលា ឆ្នាំនេះ ក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃប្រទេសចិនបានប្រកាសពីស្ថានភាពគុណភាពបរិស្ថានៃទឹកលើផ្ទដីទូទាំងប្រទេសក្នុងត្រីមាសទីបី (ខែកក្កដា ដល់ខែកញ្ញា) និងខែមករាដល់ខែកញ្ញា ឆ្នាំ 2023។ ក្នុងចំណមនោះ ក្រុង Liuzhou ខេត្ត Guangxi ជាប់ចំណាត់ថ្នាក់លេខ ១ ពីមុន ក្រុងនេះទទួលលេខទីមួយខាងគុណភាពទឹកផ្ទៃដីក្នុងទូទាំងប្រទេស ៣ ឆ្នាំជាប់គ្នា។ លើសពីនេះ ក្វាងស៊ីមាន ៨ ក្រុងក្នុងចំណោម ថ្នាក់លេខ៣០ ដែលជាចំនួនច្រើនជាងគេ ស្មើនឹងជិតមួយភាគបី។

ពណ៌បៃតងបានក្លាយជាលក្ខណៈដ៏ពិសេសបំផុត សំខាន់បំផុតនិងខ្លាំងបំផុតសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃខេត្តក្វាងស៊ីដ៏អស្ចារ្យក្នុងយុគសម័យថ្មី។ តាមព័ត៌មានដែលផ្តល់ដោយនាយកដ្ឋានអេកូឡូស៊ីនិងបរិស្ថានខេត្តក្វាងស៊ី បង្ហាញថា ឆ្នាំ 2022 សន្ទស្សន៍គុណភាពអេកូឡូស៊ីរបស់ក្វាងស៊ីជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងទូទាំងប្រទេស។ ចាប់ពីខែមករាដល់ខែតុលាឆ្នាំ 2023 សមាមាត្រនៃថ្ងៃដែលមានគុណភាពខ្យល់ល្អនៅក្នុងក្រុង គឺ98.1% ហើយកំហាប់មធ្យមនៃធូលីល្អិត (PM2.5) គឺ 25 មីក្រូក្រាម/ម៉ែត្រគូប។ សមាមាត្រនៃគុណភាពល្អនៃទឹកនៅលើផ្ទៃចំណែកវាយតម្លៃទឹកថ្នាក់ជាតិចំនួន 112 មាន 98.2% ហើយសមាមាត្រនៃទឹកមិនល្អថ្នាក់ V គឺ 0 ។

រូបថត ៖ ទេសភាពនៃទន្លេ Lijiang ។ ថតរូបដោយYang Zongsheng

បរិស្ថាននិងអេកូឡូស៊ីល្អមិនត្រឹមតែជាសុខុមាលភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាការគាំទ្រដល់ការអភិវឌ្ឍផងដែរ។ ឈរលើមូលដ្ឋាននេះ ក្វាងស៊ីបន្តខិតខំប្រឹងប្រែងលើ "ការកាត់បន្ថយកាបូន កាត់បន្ថយការបំពុល ការពង្រីកបៃតង និងកំណើន" ដើម្បីពន្លឿនឧស្សាហកម្មផ្លាស់ប្តូរតាមវិធីបៃតង និងការធ្វើឱ្យប្រសើរឡើង។

ទីក្រុងណាននីងបានអនុវត្ត "សកម្មភាពសំខាន់ៗទាំងដប់" ដើម្បីឈានដល់កម្រិតកំពូលនៃការបំភាយកាបូន ជាមួយនឹងការពង្រឹងការរៀបចំនិងគ្រប់គ្រងស៊ីជម្រៅនៃធ្យូងថ្មនិងអគ្គិសនី សម្ភារសំណង់ សម្ភារក្តារឈើ ផលិតស្ករ និងឧស្សាហកម្មផ្សេងទៀត វាក៏បានអភិវឌ្ឍន៍យ៉ាងធំៗនូវឧស្សាហកម្មបៃតង ដូចជាថាមពលថ្មីៗ យានជំនិះថាមពលថ្មីនិងគ្រឿងបន្លាស់ និងនាំចូលក្រុមហ៊ុនរថយន្ត BYD និងក្រុមហ៊ុនលំដាប់ទីមួយផ្សេងទៀតមកវិនិយោគ។

ក្រុង Baise ប្រកាន់ខ្ជាប់នូវការកសាងខ្សែសង្វាក់ឧស្សាហកម្មអេកូឡូស៊ី អភិវឌ្ឍន៍សេដ្ឋកិច្ចវដ្ត ការពារបរិស្ថានអេកូឡូស៊ី ជំរុញរចនាសម្ព័ន្ធសេដ្ឋកិច្ចប្រសើរឡើង ខិតខំអភិវឌ្ឍន៍ឧស្សាហកម្មអាលុយមីញ៉ូមបៃតង នៅឆ្នាំ 2022 តម្លៃទិន្នផលនៃឧស្សាហកម្មអាលុយមីញ៉ូមបានលើសពី 100 ពាន់លានយ៉ន់ជាលើកដំបូង បានក្លាយជាតំបន់ប្រមូលខ្សែសង្វាក់ឧស្សាហកម្មពេញលេញមួយចំនួនក្នុងទូទាំងប្រទេស។

ស្រុកTengក្រុងWuzhouបានពន្លឿនការផ្លាស់ប្តូរតាមវិធីបៃតង ការធ្វើឱ្យប្រសើរឡើងនិងការច្នៃប្រឌិតបច្ចេកវិទ្យានៃឧស្សាហកម្មសេរ៉ាមិច សម្រេចបាននូវការសន្សំសំចៃថាមពល កាត់បន្ថយចំណាយ បន្ថយការបំពុល និងបង្កើនប្រសិទ្ធភាពក្នុងឧស្សាហកម្មសេរ៉ាមិច និងបង្កើតផ្លូវថ្មីមួយសម្រាប់អភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ដែលមានលក្ខណៈមាន បច្ចេកវិទ្យាខ្ពស់ ប្រយោជន៍សេដ្ឋកិច្ចល្អ ចំណាយធនធានតិច និង បំពុលបរិស្ថានស្រាល។

តាមរយៈការបណ្ដុះបណ្ដាលយ៉ាងសកម្មនូវកម្លាំងជំរុញថ្មីនៃកំណើនបៃតង ជំរុញឧស្សាហូបនីយកម្មបៃតង និងឧស្សាហកម្មប្រកបដោយបៃតង និងអនុវត្តស៊ីជម្រៅនូវគម្រោងផលិតកម្មបៃតង និងសកម្មភាពច្នៃប្រឌិតបច្ចេកវិទ្យាកាបូនទាបបៃតង សរុបទៅ ក្វាងស៊ីបានបង្កើតឧទ្យានបៃតងថ្នាក់ជាតិចំនួនទាំង8 រោងចក្របៃតងចំនួនទាំអ67នៅឆ្នាំ2022 ចំណាយថាមពលលើតម្លៃបន្ថែមឧស្សហកម្មមានម្រង់ធំៗបានបន្ថយចុះ5.5%។ ចំនួនសហក្រាសទទួលវិញ្ញាបនបត្រជាសហគ្រាសផលិផលិតផលកាបូនទាបនិងចំនួនវិញ្ញាបនបត្រជាប់លេខទីមួយក្នុងទូទាំងប្រទេស។

ជាមួយនឹងរចនាសម្ព័ន្ធឧស្សាហកម្មនិងវិធីសាស្រ្តផលិតកម្មពន្លឿនការអភិវឌ្ឍន៍បៃតងនិងកាបូនទាប ប្រជាជនខេត្តក្វាងស៊ីកាន់តែចូលចិត្តការផលិតកម្មនិងរបៀបរស់នៅបៃតង ហើយប្រព័ន្ធសេដ្ឋកិច្ចវដ្តបៃតង និងកាបូនទាបបានក្លាយជាសក្តានុពលនិងកម្លាំងបន្តរបស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ បច្ចុប្បន្ននេះ ក្វាងស៊ីបានបង្កើតដោយជោគជ័យនូវតំបន់គំរូស្ថាបនាអរិយធម៌អេកូឡូស៊ីជាតិចំនួន 19 និងមូលដ្ឋាន "ភ្នំពីរ" ចំនួន 6 (សំដៅលើ "ទឹកបៃតងនិងភ្នំបៃតងគឺជាភ្នំមាសនិងភ្នំប្រាក់" មូលដ្ឋានអនុវត្តការច្នៃប្រឌិត) ដាក់គ្រឹះមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ហើយធ្វើឱ្យគុណសម្បត្តិអេកូឡូស៊ីប្រែប្រួលទៅជាគុណសម្បត្តិអភិវឌ្ឍន៍ជាបន្តបន្ទាប់៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង