អារ៉ាប៊ីសាអូឌីត៖ ការប្រកួតរវាង Lionel Messi និង Cristiano Ronaldo គ្រោងនឹងជួបប្រកួតគ្នានៅឆ្នាំក្រោយនេះ បន្ទាប់ពី Inter Miamiបានបញ្ជាក់ពីការប្រកួតមិត្តភាពចំនួនពីរដែលនឹងកើតឡើង នៅអារ៉ាប៊ីសាអូឌីត ដោយក្នុងនោះក៏នឹងមានការប្រកួតគ្នារវាងក្រុ CR7 និង Messi នៅលើទឹកអារ៉ាប៊ីសាអូឌីត។
កីឡាករបាល់ទាត់ Messiនិង Ronaldo គ្រោងនឹងជួបគ្នាក្នុងការប្រកួតមិត្តភាព នៅកីឡដ្ឋាន Kingdom Arena ក្នុងទីក្រុង Riyadh នៅថ្ងៃទី ១ ខែកុម្ភៈ បន្ទាប់ពីបានជួបក្រុមខ្លាំងអារ៉ាប៊ីសាអូឌីត ក្រុម Al Hilal នៅទីលានដូចគ្នានៅថ្ងៃទី ២៩ ខែមករា។ Messi និង Ronaldo គឺកីឡាករដែលបានប្រឈមមុខដាក់គ្នាជាង ៣០ប្រកួត ក្នុងអាជីពរបស់ពួកគេទាំងពីរ នឹងបានឈ្នះពានរង្វាន់ Ballon d'Orដូចគ្នាផងដែរ។ លោក Xavier Asensi ប្រធានផ្នែកធុរកិច្ចនៃក្រុម Inter Miami បានអះអាងថា នេះគឺជាឱកាសដ៏សំខាន់មួយផ្សេងទៀតដើម្បីបង្កើតទំនាក់ទំនងយូរអង្វែងជាមួយអ្នកគាំទ្រដែលមានចំណង់ចំណូលចិត្តជាមួយកីឡាបាល់ទាត់ដ៏ល្បីទាំងពីររូបនេះ។
គួរបញ្ជាក់ថា Messi បានទទួលសំណើរទៅលេងនៅក្លឹបអារ៉ាប៊ីសាអូឌីត បន្ទាប់ពីចាកចេញពី Paris Saint-Germain ប៉ុន្តែគេបានជ្រើសរើសចុះហត្ថលេខាជាមួយ ក្លិប Miami នឹងបានដឹកនាំក្រុមឱ្យឈ្នះពាន Leagues Cup៕