Cctimesw1140xh150cm copy

វៀតណាមនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេក្រហមតម្លៃ ៣៥១ លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រូបគំរូនៃស្ពាន Thuong Cat ឆ្លងទន្លេក្រហម

ហាណូយ៖ ក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយបានអនុម័តលើការសាងសង់ស្ពាន Thuong Cat ឆ្លងទន្លេក្រហម តភ្ជាប់ស្រុក Bac Tu Liem និងស្រុក Dong Anh។ស្ពាននេះមានប្រវែង ៨២០ម៉ែត្រ និងទទឹង ៣៣ម៉ែត្រ ត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសវៀតណាម។ជាមួយនឹងការចំណាយប៉ាន់ស្មានសរុបជិត ៨.៣ ពាន់ពាន់លានដុង (៣៥១ លានដុល្លារ) ការសាងសង់គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៤ ឆ្នាំចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧។

ដើម្បីធានាបាននូវប្រព័ន្ធចរាចរណ៍ដែលមានការសម្របសម្រួលល្អ ក្រុមប្រឹក្សាក៏បានអនុម័តលើការសាងសង់ផ្លូវខ្សែក្រវ៉ាត់មួយតភ្ជាប់ពីស្ពាន Thuong Cat ទៅកាន់ផ្លូវជាតិលេខ ៣២ ជាមួយនឹងទុនវិនិយោគសរុបចំនួន ១,៥ ពាន់ពាន់លានដុង។ ផ្លូវនេះត្រូវបានគេរំពឹងថានឹងបើកឲ្យធ្វើចរាចរណ៍នៅឆ្នាំ២០២៦។Thuong Cat គឺជាស្ពានមួយក្នុងចំណោមស្ពានថ្មីទាំង ១០ ដែលលាតសន្ធឹងតាមដងទន្លេក្រហម ក្រោមផែនការដឹកជញ្ជូនរបស់ទីក្រុងហាណូយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង