Cctimesw1140xh150cm copy

ភរិយាលោកស៊ីជិនភីង ទៅទស្សនាសារមន្ទីស្ត្រីវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ជំទាវទីមួយចិនគឺលោកស្រី Peng Liyuan ភរិយារបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន ស៊ីជិនភីងបានអញ្ចើញទៅទស្សនាសារមន្ទីរស្ត្រីវៀតណាម ក្នុងដំណើរទស្សនកិច្ចនោះលោកស្រីបានថ្លែងឲ្យដឹងថា ប្រទេសចិន និងវៀតណាមអាចពង្រឹងការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក ដើម្បីជួយស្ត្រីកាន់តែច្រើនផ្លាស់ប្តូរជីវិតរបស់ពួកគេ និងដឹងពីតម្លៃផ្ទាល់ខ្លួនរបស់ពួកគេ ។ លោកស្រី Peng កាលពីថ្ងៃអង្គារបានទៅទស្សនាសារមន្ទីរស្ត្រីវៀតណាម និងទទួលទានទឹកតែជាមួយលោកស្រី Ngo Thi Man ភរិយារបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ថែមទៀតផង។

លោកស្រី Peng បានទៅទស្សនាការតាំងពិព័រណ៍ទំនៀមទម្លាប់ប្រពៃណីរបស់នារីវៀតណាម ស្តាប់ការណែនាំអំពីទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់នារីវៀតណាម និងបានលើកឡើងពីគុណធម៌ដ៏ខ្ពង់ខ្ពស់របស់ស្ត្រីវៀតណាមគឺការឧស្សាហ៍ព្យាយាម ភាពក្លាហាន និងការស៊ូទ្រាំ។

លោកស្រី Peng ក៏បានជួបសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយលោកស្រី Ngo Thi Man និងតំណាងស្ត្រីវៀតណាម ព្រមទាំងបានចែករំលែកការងាររបស់ខ្លួនក្នុងការលើកកម្ពស់បុព្វហេតុស្ត្រី និងកុមារក្នុងនាមជាបេសកជនពិសេសរបស់អង្គការ UNESCO សម្រាប់ការលើកកម្ពស់ការអប់រំកុមារី និងស្ត្រី។

សម្រាប់លោកស្រី Peng ប្រទេសចិនប្រកាន់ខ្ជាប់នូវសមភាពយេនឌ័រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារសិទ្ធិស្ត្រី ហើយវៀតណាមមានបទពិសោធន៍ និងការអនុវត្តល្អជាច្រើនក្នុងការលើកកម្ពស់វឌ្ឍនភាពរបស់ស្ត្រី ការកែលម្អឋានៈរបស់ស្ត្រី និងការការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី។

លោកស្រី Peng និងលោកស្រី Ngo Thi Man ក៏បានកោតសរសើរចំពោះការបង្ហាញឧបករណ៍ភ្លេងប្រពៃណី និងសំលៀកបំពាក់វៀតណាមផងដែរ។លោកស្រី Peng បានអះអាងថា ប្រទេសចិន និងវៀតណាមមានវប្បធម៌ស្រដៀងគ្នា និងប្រជាជនដ៏ជិតស្និទ្ធ លោកស្រីសង្ឃឹមថា ប្រទេសទាំងពីរអាចធ្វើឲ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែស៊ីជម្រៅ និងបន្តលើកកម្ពស់មិត្តភាពចិន-វៀតណាមឲ្យកាន់តែខ្ពស់ថែមមួយកម្រិតទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង