Cctimesw1140xh150cm copy

លោកស៊ីជិនភីង ទៅដល់ប្រទេសវៀតណាមដោយសុវត្ថិភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស៊ីជិនភីង និងភរិយារបស់លោកមកដល់ព្រលានយន្តហោះ Noi Boi

ចិន៖ ប្រធានាធិបតីចិន លោក ស៊ីជិនភីង បានទៅដល់ទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម នាថ្ងៃអង្គារនេះដោយសុវត្ថិភាពជាដំណើរទស្សនកិច្ចផ្លូវរដ្ឋដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ វៀតណាមបានអំដំណើរលោកស៊ីដោយកម្រាលព្រំក្រហមនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ហើយមានការអបអរសារទរវត្តមានលោកពីសិស្ស និងកុមារវៀតណាមជាច្រើនរយនាក់។

លោកស៊ីជិនភីង និងបំពេញទស្សនកិច្ចនៅវៀតណាមនៅថ្ងៃអង្គារ និងថ្ងៃពុធ តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Vo Van Thuong។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅមុននេះថា ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ភាគីទាំងពីរនឹងពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងចិន-វៀតណាម និងការងារដើម្បីធ្វើឱ្យស៊ីជម្រៅ និងបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថាឆ្នាំនេះគឺជាខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង