Cctimesw1140xh150cm copy

ផ្លូវដែកចិន-វៀតណាម ដឹកជញ្ជូនទំនិញបាន ១,៦៨លានតោន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ យោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុន China Railway Kunming Group Co., Ltd បានឱ្យដឹងថា ទំនិញជាង ១.៦៨ លានតោនបានធ្វើដំណើរតាមរថភ្លើងជាង ៤,២៦០ដង ឆ្លងកាត់ព្រំដែនចិន-វៀតណាម នៅលើផ្លូវដែកដែលតភ្ជាប់ប្រទេសទាំងពីរ។

សាងសង់ក្នុងឆ្នាំ ១៩១០ ផ្លូវដែកចិន-វៀតណាម គឺជាផ្លូវឆ្លងកាត់អន្តរជាតិដ៏សំខាន់មួយរវាងប្រទេសចិន និងអាស៊ីអាគ្នេយ៍មួយនេះ។ បន្ទាប់ពីការពិភាក្សាជាបន្តបន្ទាប់ រថភ្លើងដឹកទំនិញធម្មតាត្រូវបានបើកដំណើរការក្នុងខែធ្នូ ឆ្នាំ ២០១៧ រវាងតំបន់ Kaiyuan ខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន និងទីក្រុងឆ្នេរសមុទ្រ Haiphong របស់ប្រទេសវៀតណាម ដើម្បីបំពេញតម្រូវការដឹកជញ្ជូនដែលកំពុងកើនឡើង។ទំនិញជាច្រើនប្រភេទ រាប់ចាប់ពីជីកសិកម្ម កូកាកូឡា ចំណី និងទំនិញជាច្រើនប្រភេទទៀតត្រូវបានដឹកជញ្ជូននៅលើផ្លូវរថភ្លើងរវាងប្រទេសទាំងពីរ។

ផ្លូវដែកនេះទទឹង ១,០០០ ម៉ែត្រ ត្រូវបានសាងសង់ដោយប្រទេសបារាំងពីឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩១០នៅតំបន់ភ្នំ។ ស្តង់ដារសកលសម្រាប់ទទឹងផ្លូវដែកគឺ ១,៤៣៥ ម៉ែត្រ។ ទីផ្សារដឹកជញ្ជូនផ្លូវដែកបានកើនឡើងជាខ្លាំងនៅឆ្នាំនេះ បរិមាណដឹកជញ្ជូននៃរថភ្លើងដឹកទំនិញចិន-អាស៊ីបានបន្តកើនឡើង ដោយជាមធ្យមមានការធ្វើដំណើរតាមរថភ្លើងពី ២ ទៅ ៤ ដងជារៀងរាល់ថ្ងៃ ដែលធានាបាននូវចរាចរយ៉ាងរហ័ស និងការចែកចាយសម្ភារៈផ្សេងៗរវាងប្រទេសចិន និង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបញ្ចូលកម្លាំងរុញច្រានយ៉ាងខ្លាំងក្លាទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង