Cctimesw1140xh150cm copy

ចិនរំពឹងថាទីផ្សារឡានរបស់ខ្លួននិងកើនឡើង៣%ក្នុងឆ្នាំ២០២៤

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ ការលក់រថយន្តរបស់ប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៣១លានគ្រឿងនៅឆ្នាំ២០២៤ កើនឡើង ៣ភាគរយ ធៀបនឹងឆ្នាំមុន ជាមួយនឹងល្បឿននៃការឡើងចុះ ពីការកើនឡើងប្រមាណ ១១,៧ភាគរយ ពីឆ្នាំ២០២៣ នេះបើយោងតាមការអះអាងរបស់សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM ) បានគូសបញ្ជាក់កាលពីម្សិលមិញនេះ។ការលក់រថយន្តដឹកអ្នកដំណើរត្រូវបានគេព្យាករថានឹងកើនឡើង ៣.១ ភាគរយដល់ ២៦.៨ លានគ្រឿងនៅឆ្នាំក្រោយ ដោយមានការយឺតយ៉ាវពីការកើនឡើង ១០.៣ ភាគរយនៅឆ្នាំនេះ។

ទិន្នន័យបានបង្ហាញថា ការលក់រថយន្តថាមពលថ្មីក៏ត្រូវបានកំណត់ផងដែរជាមួយនឹងកំណើន ២០ ភាគរយនៅឆ្នាំ ២០២៤ ធៀបនឹងការកើនឡើង ៣៦.៥ ភាគរយនៅឆ្នាំ ២០២៣ ខណៈដែលការនាំចេញរថយន្តត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ប្រហែល ៥.៥ លានពី ៤.៨ លានគ្រឿងនៅឆ្នាំនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង