Cctimesw1140xh150cm copy

លោកហ្សេលែនហ្គី និងទៅជួបលោកចូបៃដិននៅសេតវិមាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជំនួបលោក ហ្សេលែនស្គី និងចូបៃដិនកាលពីពេលកន្លងទៅ

វ៉ាស៊ីនតោន៖ ប្រធានាធិបតី ចូបៃដិន និងមេដឹកនាំអ៊ុយក្រែន លោក ហ្សេលែនហ្គី នឹងជួបប្រជុំគ្នានៅសេតវិមាននៅថ្ងៃអង្គារនេះជាជំនួបចំពេលដែលរដ្ឋបាលសហរដ្ឋអាម៉េរិក បង្កើនសម្ពាធលើសភា ដើម្បីផ្តល់ជំនួយរាប់ពាន់លានដុល្លារបន្ថែមទៀតដល់ទីក្រុង គៀវ ដើម្បីបន្តសង្រ្គាមជាមួយប្រទេសរុស្សី។

សេតវិមានបានថ្លែងឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ថា ដំណើរទស្សនកិច្ចនេះគឺមានបំណង "ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់សហរដ្ឋអាម៉េរិកក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន និងការផ្តល់ជំនួយផ្សេងៗដល់អ៊ុយក្រែនដើម្បីប្រឆាំងជាមួយនិងរុស្សី"។

លោក បៃដិន បានស្នើសុំសភាសម្រាប់កញ្ចប់ថវិកាចំនួន ១១០ ពាន់លានដុល្លារបន្ថែមសម្រាប់ជាជំនួយដល់អ៊ុយក្រែន និងជំនួយ (៦១,៤ ពាន់លានដុល្លារ) សម្រាប់អ៊ីស្រាអែល រួមជាមួយនឹងអាទិភាពសន្តិសុខជាតិផ្សេងទៀត។ ប៉ុន្តែសំណើនេះត្រូវជាប់គាំងក្នុងការជជែកដេញដោលជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់អាម៉េរិក និងសន្តិសុខព្រំដែន។

សភាបានត្រៀមថវិកាចំនួន ១១១ ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយដល់អ៊ុយក្រែន ហើយនាយកថវិការបស់លោក Biden លោកស្រី Shalanda Young បាននិយាយនៅក្នុងលិខិតមួយកាលពីសប្តាហ៍មុននេះ ទៅកាន់មេដឹកនាំសភា និងព្រឹទ្ធសភាថា សហរដ្ឋអាម៉េរិកនឹងអស់ថវិកាដើម្បីបញ្ជូនអាវុធ និងជំនួយទៅឱ្យអ៊ុយក្រែននៅចុងឆ្នាំនេះ ហើយវិបត្តិហិរញ្ញវត្ថុអាចនិងកើតមានឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង