Yearendyearend1140x150

កម្ពុជា-ចិនរៀបចំពិព័រណ៍សមិទ្ធផលនៃខួប១០ឆ្នាំនៃការរួមគ្នាកសាង«ខ្សែក្រវាត់ និង ផ្លូវ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និង វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី ១១ ធ្នូនេះ បានរៀបចំ រៀបចំពិព័រណ៍ ស្ដីពីសមិទ្ធផលនៃខួប១០ឆ្នាំនៃការរួមគ្នាកសាង”ខ្សែក្រវាត់ និង ផ្លូវ”រវាងកម្ពុជានិងចិន។រយៈពេល១០ឆ្នាំមកនេះ ភាគីទាំងពីរមើលឃើញថា គម្រោង”ខ្សែក្រវាត់ និង ផ្លូវ”បានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអប់រំជាដើម។

ពិព័រណ៍ស្ដីពីសមិទ្ធផលនៃខួប១០ឆ្នាំនៃការរួមគ្នាកសាង ”ខ្សែក្រវាត់ និង ផ្លូវ” រៀបចំឡើងក្រោមអធិបតីភាពរបស់លោក ជួន សុធីអគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំរាជធានីភ្នំពេញ និង តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា។

១០ឆ្នាំនៃខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញនូវការួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជា និង ចិន បានបើកឱ្យកម្ពុជា មានផ្លូវជាតិដែលមានបួនគន្លង មានរោងចក្រស៊ីម៉ង់ត៍ មានរោងចក្រអគ្គិសនីដើរដោយចំហេះ មានស្ថានីយវារីអគ្គិសនីទ្រង់ទ្រាយធំជាងគេ មានផ្លូវល្បឿនលឿន មានអាកាសយានដ្ឋានដែលវិនិយោគដំណើរការដោយសហគ្រាសចិននៅកម្ពុជា។

បើតាមរបាយការណ៍ បច្ចុប្បន្ននេះចិនបានកសាងផ្លូវលើសពី៣ពាន់គីឡូម៉ែតនៅកម្ពុជា កសាងគម្រោងធនធានទឹកស្រោចស្រពផ្ទៃដីរហូតដល់ ៤៥.៦ ម៉ឺនហិចតា កសាងខ្សែកាបបញ្ជូនអគ្គិសនីនៃបណ្ដាញអគ្គិសនីជាតិ និង បណ្ដាញអគ្គិសនីជនបទប្រវែងរហូតដល់ជាង ៨ពាន់គីឡូម៉ែត។

”ខ្សែក្រវាត់ និង ផ្លូវ” បានអនុញ្ញាតឱ្យកម្ពុជានាំចូល អង្ករក្រអូប ចេកទន់ឆ្ងាញ់ ផ្លែមៀនស្រស់ៗ ត្រីប្រាគុណភាពខ្ពស់ និង កសិផលិតផលគុណភាពខ្ពស់របស់កម្ពុជាជាច្រើនទៀត ត្រូវបញ្ជូនទៅដល់កន្ត្រក និង តុអាហាររបស់ប្រជាជនចិន តាមរយៈការដឹកជញ្ជូន និង វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចជាដើម។ ប្រទេសចិនបានបន្តក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជារយៈពេល១១ឆ្នាំជាប់ៗគ្នា។

ទាក់ទងនឹងការអប់រំវិញ សាកលវិទ្យាល័យដែលមាននិស្សិតចិនរៀនភាសាខ្មែរហើយមកសិក្សានៅប្រទេសកម្ពុជា មានរហូតដល់ទៅ១០សាកលវិទ្យាល័យ។ ពួកគេមកពីទីក្រុងប៉េកាំង ខេត្តយូណាន ខេត្តក្វាងស៊ី ក្រុងធានជីន ខេត្តក្វាងទុង ប្រទេស ចិនជាដើម។ គ្រាន់តែនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមួយ និស្សិតដែលដែលរៀនភាសាចិនមានរហូតដល់ជាង៥០០នាក់។

រាជរដ្ឋាភិបាលកម្ពុជា-ចិនយល់ថាការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់និងផ្លូវ” នឹង យុទ្ធសាស្ត្រចតុកោណ យុទ្ធសាស្ត្របញ្ចកោណ រហូតដល់ខិតខំបង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រ”រវាងកម្ពុជានិងចិន បានបង្ហាញជាគំរូទំនាក់ទំនងថ្មីមួយសម្រាប់អន្តរជាតិ ក្នុងយុគសម័យថ្មី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង