Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន NagaCorp ទទួលមរណភាពក្នុងជន្មាយុ៧៥ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

លោក តាន់ ស្រ៉ី (Tan Sri Dr. Chen Lip Keong) ស្ថាបនិក និងនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន NagaCorp Ltd បានទទួលមរណភាព នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ៧៥ឆ្នាំ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន NagaCorp។ មហាសេដ្ឋីជនជាតិម៉ាឡេស៉ីរូបនេះ ត្រូវបានរាយការណ៍ថា បានទទួលមរណភាព នៅសហរដ្ឋអាម៉េរិក ដោយសារជំងឺ។

ក្រោយមរណភាពរបស់លោក តាន់ ស្រ៉ី ក្រុមប្រឹក្សាភិបាលនៃ NagaCorp បានសម្រេចតែងតាងលោក Chen Yiy Fon កូនប្រុសរបស់លោក តាន់ ស្រ៉ី ឱ្យឡើងកាន់តំណែងជំនួសឪពុក ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣តទៅ។

គួរបញ្ជាក់ថា បើតាមទស្សនាវដ្ដី Forbes លោក Chen Lip Keong ឈរនៅលេខរៀងទី៥០ នៅក្នុងបញ្ជីឈ្មោះអ្នកមានរបស់ពិភពលោក ក្នុងឆ្នាំ២០២៣ និងជាអ្នកមានជាប់លេខ៧ ក្នុងប្រទេសម៉ាឡេស៊ី ដោយមានទ្រព្យសម្បត្តិសរុប ២.៨ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។ លោក តាន់ ស្រ៉ី ធ្លាប់បានបរិច្ឆាគថវិកាជាច្រើន សម្រាប់សកម្មភាពមនុស្សធម៌នៅកម្ពុជា រួមមាន៖ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ការបោសសម្អាតមីន ព្រមទាំងបរិច្ចាគសកម្មភាពផ្សេងៗជាច្រើនទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង