681 ezgif.com resize
Swift cc time

ក្រសួងកសិកម្ម រៀបចំកម្មវិធី«កសិកម្ម វាលបៃតង»ដើម្បីបង្ហាញពីផលិតផលកសិកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ធ្នូ បានរៀបចំកម្មវិធី កសិកម្ម វាលបៃតង សម្រាប់ឆ្នាំ២០២៣ ដើម្បីបង្ហាញពីផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្មវិធីនេះ ជាឱកាសដែលក្រសួងកសិកម្ម ចង់បង្ហាញ និងដាក់បង្គុំគ្នា រវាងអ្នកផលិតកសិផល និងការកែច្នៃកសិផល ជាមួយនឹងអ្នកជំនួញផ្សេងៗ ដែលជួយជំរុញ និងពង្រីកទីផ្សារ និងបង្ហាញដល់មិត្ដជាដៃគូរ ក្នុងការអភិវឌ្ឍន៍ឲ្យឃើញនូវអ្វី ដែលបានរៀបចំជាទម្រង់ជារួមមួយ នាពេលកន្លងមក។ ហើយការរៀបចំនេះ ក៏ចង់បង្ហាញពីគោលបំណងរវាងអ្នកផលិតកសិផលកែច្នៃ ជាមួយអ្នកជំនួញផ្សេងៗ ដើម្បីជំរុញទីផ្សារ និងក៏ដូចជាពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយថែមទៀត ហើយកម្មវិធីនេះ អាចនឹងធ្វើជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា កម្មវិធីកសិកម្ម វាលបៃតង ក៏មានការរៀបចំបង្ហាញដល់ភ្ញៀវកិត្តិយសអំពីការដាល់អំបុក ដែលជាផ្នែកមួយ នៃវប្បធម៌ផ្សារភ្ជាប់នឹងវិស័យកសិកម្មដំណាំស្រូវ ក្រោយប្រមូលផលផងដែរ៕


Khcct banner

អត្ថបទទាក់ទង