681 ezgif.com resize
Swift cc time

ចិនរកឃើញ«ឆ្អឹងសត្វជាង៤០០ក្បាល»ក្នុងជំនាន់រាជវង្សហាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លលាដ៍ក្បាល និងឆ្អឹងសត្វគោ និងចៀម ត្រូវបានគេរកឃើញនៅក្នុងផ្នូរដែលមានអាយុ ២,៥០០ ឆ្នាំ ដែលត្រូវបានរកឃើញនៅក្នុងភូមិមួយនៅជិត Luoyang ទីក្រុងក្នុងខេត្ត Henan ប្រទេសចិន

ចិន៖ អ្នកស្រាវជ្រាវនៃប្រទេសចិនបានរកឃើញឆ្អឹងសត្វពាហនៈជាង ៤០០ ក្បាលក្បែផ្នូរនៃរាជវង្សហានខាងលិច (២០២ មុនគ.ស ដែលនេះជាការរកឃើញកំពូលទាំង ១០ នៃឆ្នាំ ២០២៣)។អ្នកស្រាវជ្រាវបានបានឲ្យដឹងថាការរុករកបានរកឃើញមានឆ្អឹងសត្វកម្រចំនួន ៤១ ប្រភេទដូចជា ខ្លា អណ្តើក ក្ងោកបៃតង ស្វាច្រមុះស្រួច និងប្រភេទឆ្អឹងសត្វមួយចំនួនទៀតដែលមិនសន្និដ្ឋានដឹងជាប្រភេទសត្វអ្វី។ អ្នកជំនាញអះអាងថា"ទំហំនៃការបូជាសត្វគឺមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រចិននោះទេ"។

ទីសក្ការៈបូជាដ៏ធំដែលមានទីតាំងនៅភូមិ Jiangcun នៅជាយក្រុងភាគខាងកើតនៃទីក្រុង Xi'an រដ្ឋធានីនៃខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន ត្រូវបានគេកំណត់ថាជាកម្មសិទ្ធិរបស់អធិរាជ Wendi នៃរាជវង្សហានខាងលិច (២០២ មុនគ.ស)។

ព្រះចៅអធិរាជ Wendi ដែលមានឈ្មោះផ្ទាល់ខ្លួន Liu Heng មានភាពល្បីល្បាញដោយសារការសន្សំសំចៃ និងសប្បុរសធម៌។ នៅក្រោមការគ្រប់គ្រងជាង ២០ ឆ្នាំរបស់ទ្រង់ សេដ្ឋកិច្ចរបស់រាជវង្សបានរីកចម្រើនជាខ្លាំង៕

Khcct banner

អត្ថបទទាក់ទង