![](https://cdn.cc-times.com/kh.cc-times.com/media/41286/large/InCollage_20231208_104841308.jpg?1702016936)
សិង្ហបុរី៖ មន្ត្រីអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) នៅថ្ងៃទី ៨ ធ្នូនេះ បានធ្វើការចាប់ឃាត់ខ្លួនមនុស្សសរុបចំនួន ១៧៦ នាក់ និងរឹបអូសឧបករណ៍បារីអេឡិចត្រូនិកអស់ជាច្រើនគ្រឿង នៅក្នុងព្រឹត្តិការណ៍ពិធីបុណ្យតន្ត្រីរាំ ZoukOut ពីបទកាន់កាប់ឧបករណ៍បារីអេឡិចត្រូនិចខុសច្បាប់។
![](https://cdn.cc-times.com/kh.cc-times.com/media/41287/large/a-man-vaping-and-wondering-if-it.jpg?1702016957)
សមត្ថកិច្ចសិង្ហបុរីបានឈ្មក់ចូលចាប់ក្រុមអ្នកលួចប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់នៅក្នុងព្រឹត្តិការណ៍ពិធីជប់លៀងមួយដែលធ្វើឡើងនៅតំបន់ Siloso Beach, Sentosa ក្នុងប្រតិបត្តិការនោះប៉ូលីសិង្ហបុរីបានរកឃើញបារីអេឡិចត្រូនិចជាច្រើនគ្រឿងដែលមនុស្សកំពុងតែនាំគ្នាប្រើប្រាស់នៅក្នុងពិធីជប់លៀង ដែលការប្រើប្រាស់នេះបានរំលោភច្បាប់របស់ប្រទេសសិង្ហបុរី។ មនុស្សដែលបានប្រើប្រាស់ឧបករណ៍នេះ មានចាប់ពីអាយុ ១៨ ដល់ ៥១ ឆ្នាំ។ ហើយមនុស្សទាំង ១៧៦នាក់នេះ នឹងត្រូវរងនូវការផាកពិន័យចំពោះបទល្មើសក្នុងការប្រើប្រាស់បារីអេឡិចត្រូនិច។
![](https://cdn.cc-times.com/kh.cc-times.com/media/41288/large/gettyimages-1575853111.jpg?1702016961)
មន្ត្រីអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) ក៏បានបញ្ជាក់ថា ចំពោះអ្នកប្រើប្រាស់ ឬការទិញឧបករណ៍បារីអេឡិចត្រូនិចខុសច្បាប់នឹងត្រូវផាក់ពិន័យជាប្រាក់ចំនួន ២,០០០ ដុល្លារសិង្ហបុរី។ អាជ្ញាធរក៏បានចាត់វិធានការតឹងរ៉ឹងចំពោះអ្នកដែលធ្វើសកម្មភាពខុសច្បាប់ ដូចជាការជួញដូរឧបករណ៍បារី អេឡិចត្រូនិច និងអ្នកដែលកំពុងប្រើប្រាស់ជាដើម៕