Cc time web banner 054637

រុស្សីនិង អ៊ុយក្រែន ចេញរបាយការណ៍សមរភូមិចុងក្រោយរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ យោងតាមរបាយការណ៍សមរភូមិចុងក្រោយរបស់ភាគីទាំងពីរ បានឱ្យដឹងថា កងទ័ពរុស្សី និងអ៊ុយក្រែនបានបន្តការបាញ់ប្រហារគ្នាកាលពីថ្ងៃពុធ ដោយម្នាក់ៗអះអាងថា បានវាយប្រហារគោលដៅយោធារបស់ភាគីម្ខាងទៀតយ៉ាងខ្លាំងដោយក្នុងនោះកងកម្លាំងទាំងពីរបានសម្លាប់ទាហានរបស់គ្នាទៅវិញទៅមកអស់ជាច្រើននាក់ក្នុងតំបន់សមរភូមិជាច្រើន។

ក្រសួងការពារជាតិរុស្សីបាននិយាយនៅក្នុងសន្និសីទខ្លីមួយថា កងកម្លាំងរបស់ខ្លួនបានវាយលុកអ៊ុយក្រែនក្នុងតំបន់មួយចំនួនរួមមាន Kupiansk, Lyman និងទិសដៅផ្សេងទៀត ហើយរុស្សីបានបំផ្លាញ M109 ដែលផលិតដោយសហរដ្ឋអាម៉េរិក និងឧបករណ៍យោធាផ្សេងទៀតអស់ជាច្រើន។កងទ័ពរុស្សីក៏បានវាយប្រហារទីតាំងបញ្ជាការយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ឃ្លាំងអាវុធ និងគ្រាប់រំសេវ និងឃ្លាំងផ្ទុកប្រេងថែមទៀតផង។

លើសពីនេះ ក្រសួងបានអះអាងថា កងកម្លាំងការពារដែនអាកាសរុស្សី បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន Su-25 និងយន្តហោះចម្បាំង MiG-29 ហើយស្ទាក់ចាប់គ្រាប់រ៉ុក្កែត HIMARS ជាច្រើនគ្រាប់ជាភាគច្រើនជាជំនួយរបស់សហរដ្ឋអាម៉េរិក។

នាថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បាននិយាយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ការប្រយុទ្ធចំនួន ៨៣ បានកើតឡើងនៅតំបន់ជួរមុខ។ ដោយក្នុងនោះកងកម្លាំងអ៊ុយក្រែនបានធ្វើការវាយប្រហារលើប៉ុស្តិ៍បញ្ជាការរបស់រុស្ស៊ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងរំសេវ និងការប្រមូលផ្តុំកម្លាំងទាហាន និងឧបករណ៍របស់យោធារុស្សីអស់ជាច្រើនគ្រឿងផងដែរ។

សហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃពុធនូវកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃរហូតដល់ ១៧៥លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន រួមទាំងអាវុធការពារដែនអាកាស គ្រាប់កាំភ្លើងធំ និងអាវុធប្រឆាំងរថក្រោះជាច្រើនប្រភេទ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង