Cc time web banner 054637

អវកាសយានិក Shenzhou-17 ប្រមូលផលបន្លែដែលដាំដុះនៅក្នុងស្ថានីយអវកាស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ នាវិកនៅក្នុងគន្លងយានអវកាស Shenzhou-17 របស់ប្រទេសចិន ថ្មីៗនេះបានប្រមូលផលបន្លែមួយចំនួន ដែលបានដាំដុះនៅក្នុង "សួនអវកាស" របស់ពួកគេ ហើយវាក៏ជាឧបករណ៍ដាំដុះបន្លែតាមលំហអវកាសជំនាន់ថ្មីរបស់ប្រទេសចិនផងដែរ។"សួនលំហ" មានរចនាសម្ព័ន្ធម៉ូឌុល និងបើកចំហដែលរចនាដោយអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលអវកាសយានិកចិនដែលអាចឲ្យក្រុមអវកាសអាចធ្វើការដាំបន្លែ និងយកហូបបានដោយមិនប៉ះពាល់ដល់សុខភាព។

ឧបករណ៍ដាំដុះអនុញ្ញាតឱ្យមានប្រតិបត្តិការងាយស្រួល និងអាចកែសម្រួលសីតុណ្ហភាព សំណើម កម្រិតអុកស៊ីសែន និងកាបូនឌីអុកស៊ីត ដើម្បីបង្កើតបរិយាកាសល្អបំផុតសម្រាប់ការលូតលាស់របស់រុក្ខជាតិ។ រុក្ខជាតិដែលដាំដុះនៅក្នុងឧបករណ៍ត្រូវបានស្រោចទឹកតាមធម្មតា។

"សួនអវកាស" ជំនាន់ទី ១ ត្រូវបានគេប្រើប្រាស់នៅក្នុងបេសកកម្មមុនៗ រួមទាំងបេសកកម្ម Shenzhou-11 ក្នុងឆ្នាំ ២០១៦ និងបេសកកម្ម Shenzhou-14 ក្នុងឆ្នាំ ២០២២ ដែលអាចឱ្យអវកាសយានិកធ្វើការដាំដុះសាឡាត់ ស្រូវសាលី និងដំណាំមួយចំនួនទៀត ដោយជោគជ័យនៅក្នុងស្ថានីយអវកាស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង