អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើចំណាត់ការដ៏កម្រមួយកាលពីថ្ងៃពុធ ហើយបានព្រមានជាផ្លូវការដល់ក្រុមប្រឹក្សាសន្តិសុខអំពីការគំរាមកំហែងជាសកលពីសង្គ្រាមនៅតំបន់ហ្គាហ្សា។ សហរដ្ឋអាម៉េរិក ដែលជាអំណាចវេតូមួយក្នុងចំណោមអំណាចវេតូចំនួន ៥ លើក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូប គឺប្រឆាំងទៅនឹងបទឈប់បាញ់រវាងសម្ព័ន្ធមិត្តរបស់ខ្លួន អ៊ីស្រាអែល និងក្រុមហាម៉ាស ព្រោះអាម៉េរិកជឿថាបទឈប់បាញ់អាចនិងជួយសង្រ្គោះជីវិតពលរដ្ឋស្លូតត្រង់ចេញពីសង្រ្គាមមួយនេះ។
ទីក្រុងវ៉ាស៊ីនតោនគាំទ្រជំនួយមនុស្សធម៌ដើម្បីការពារជនស៊ីវិល និងអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់នៅក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលាលើអ៊ីស្រាអែល។
លោក Guterres បានប្រាប់ក្រុមប្រឹក្សានៅក្នុងលិខិតមួយថា សង្គ្រាមនៅតំបន់ហ្គាហ្សា «អាចធ្វើឲ្យការគំរាមកំហែងដែលមានស្រាប់កាន់តែធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»។ លោកលើកឡើងអំពីមាត្រា ៩៩ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យលោក "មានសិទ្ធិក្នុងការសម្រេចចិត្តគ្រប់គ្រាន់ដើម្បីការពារសន្តិសុខពិភពលោក" ។
សម្រាប់លោក Guterres "យើងកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃការដួលរលំនៃប្រព័ន្ធមនុស្សធម៌។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងលឿនទៅជាមហន្តរាយ ជាមួយនឹងផលប៉ះពាល់ដែលមិនអាចត្រឡប់វិញបានសម្រាប់ប៉ាឡេស្ទីនទាំងមូល និងសម្រាប់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់"
គួរបញ្ជាក់ថាអ៊ីស្រាអែលបានបញ្ចេញយុទ្ធនាការយោធារបស់ខ្លួនដើម្បីកម្ទេចក្រុមហាម៉ាស ជាការឆ្លើយតបនឹងការវាយប្រហារថ្ងៃទី ៧ តុលា ដែលអ៊ីស្រាអែលបាននិយាយថា មនុស្ស ១.២០០ នាក់ត្រូវបានសម្លាប់ និងចាប់ចំណាប់ខ្មាំងប៉ាឡេស្ទីនជាង ២៤០ នាក់ គិតមកដល់បច្ចុប្បន្ននេះមានជនស៊ីវិលជាង ២ម៉ឺននាក់ត្រូវបានសម្លាប់ជុំវិញនៃសង្រ្គាមប៉ាឡេស្ទីន និងអ៊ីស្រាអែលនេះ៕