Cctimesw1140xh150cm copy

«ផ្ទុះភ្នំភ្លើង»នៅឥណ្ឌូនេស៊ីបានផ្តាច់ជីវិតមនុស្ស២៣នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌូណនេស៊ី៖ មានមនុស្សយ៉ាងហោចណាស់ ២៣ នាក់ត្រូវបានគេរកឃើញថាបានស្លាប់បន្ទាប់ពីការផ្ទុះនៃភ្នំភ្លើង Merapi នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ីកាលពីប៉ុន្មានថ្ងៃមុននេះ។ភ្នំភ្លើង Merapi បានផ្ទុះឡើងនៅរសៀលថ្ងៃអាទិត្យ នៅពេលដែលអ្នកឡើងភ្នំ ៧៥ នាក់កំពុងមានវត្តមាននៅលើភ្នំ។ ដោយក្នុងនោះមានអ្នកឡើងភ្នំ ៤៩នាក់បានចុះពីភ្នំភ្លើងនៅពេលយប់មុនភ្នំផ្ទុះនាព្រឹកថ្ងៃបន្ទាប់។

លោក Joseph Hendra អ្នកយកព័ត៌មានពី China Media Group បានឲ្យដឹងថាចំនួនមនុស្សស្លាប់នៅក្នុងការផ្ទុះភ្នំភ្លើងបានកើនឡើងដល់ ២៣ នាក់គិតត្រឹមល្ងាចថ្ងៃអង្គារ ហើយខ្លះទៀតនៅតែបាត់ខ្លួន។លោកបានបន្តថា ការស្វែងរក និងការជួយសង្គ្រោះនៅតែបន្តបើទោះបីជាអាកាសធាតុកំពុងតែអាក្រក់ក៏ដោយ។

ក្នុងនោះមានអ្នកជួយសង្គ្រោះរាប់រយនាក់ត្រូវបានបែងចែកទៅជា ១០ ក្រុម ដែលនីមួយៗដឹកនាំដោយប្រជាជនក្នុងតំបន់។ ពួកគេនឹងបង្កើនការរុករក និងស្វែងរកអ្នកឡើងភ្នំដែលបាត់ខ្លួននៅក្រោមលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់។ យោងតាមទីភ្នាក់ងារស្រាវជ្រាវភូមិសាស្ត្រឥណ្ឌូនេស៊ីបានអះអាងថា ភ្នំភ្លើង Merapi បានផ្ទុះឡើងម្តងទៀតនៅព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុក ហើយនេះជាថ្ងៃទីបីជាប់គ្នាហើយដែលភ្នំភ្លើងបានផ្ទុះក្នុងខែនេះ។

គួរបញ្ជាក់ថាឥណ្ឌូនេស៊ីជាប្រទេសដែលមានចំនួនភ្នំភ្លើងច្រើនជាងគេក្នុងពិភពលោក។ ភ្នំភ្លើង Merapi ដែលមានកម្ពស់ជិត ២,៩០០ ម៉ែត្រ គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មជាង ១២០ នៅក្នុងប្រទេស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង