ស៊ុយអែត ៖ សហរដ្ឋអាម៉េរិក និងស៊ុយអែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ខណៈដែលបណ្តាលប្រទេស Nordic រួមមានដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែស និងស៊ុយអែតកំពុងពង្រឹងសម្ព័ន្ធភាពយោធាហើយកំពុងរង់ចាំការយល់ព្រមដើម្បីចូលរួមជាមួយណាតូ។
ក្រសួងការបរទេសអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា "ស៊ុយអែតគឺជាដៃគូការពារដ៏រឹងមាំ និងមានសមត្ថភាពដែលការពារតម្លៃរបស់អង្គការណាតូ ហើយនឹងពង្រឹងសម្ព័ន្ធភាពបន្ថែមទៀតជាមួយសម្ព័ន្ធមិត្តរបស់អាម៉េរិកនៅទូទាំងតំបន់" ។ រដ្ឋមន្ត្រីការពារជាតិស៊ុយអែតលោក Pal Jonson បាននិយាយថា លោកសង្ឃឹមថា ការចូលជាសមាជិកណាតូនឹងកើតឡើង "ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" លោកក៏បារម្ភផងដែលនៅពេលដែលតួកគី និងហុងគ្រី ដែលជាសមាជិកតែពីររបស់ណាតូដែលមិនផ្តល់ភ្លើងខៀវដល់ស៊ុយអែត៕