ចិន៖ រដូវព្រិលធ្លាក់ខ្លាំងបានបោកបក់ផ្នែកខ្លះនៃតំបន់ស្វយ័ត ស៊ីនជាំងភាគពាយព្យនៃប្រទេសចិនកាលពីថ្ងៃចន្ទ ដោយបានធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះ និងប៉ះពាល់ដល់ចរាចរណ៍ក្នុងតំបន់ជាខ្លាំង។ ទីក្រុង Urumqi ដែលជារដ្ឋធានីក្នុងតំបន់ ស៊ីនជាំង បានចាប់ផ្តើមធ្លាក់ព្រិលកាលពីរសៀលថ្ងៃចន្ទ។ សីតុណ្ហភាពក្នុងតំបន់បានធ្លាក់ចុះយ៉ាងខ្លាំងដល់ក្រោមសូន្យអង្សាសេ។មន្ត្រីប៉ូលិសចរាចរណ៍ត្រូវបានដាក់ពង្រាយដើម្បីសម្រួលដល់ចរាចរណ៍។ គេរំពឹងថានឹងមានព្រិលធ្លាក់បន្ថែមទៀតនៅក្នុងទីក្រុង Urumqi នៅថ្ងៃបន្ទាប់ ដោយសីតុណ្ហភាពទំនងជាធ្លាក់ចុះក្រោមដកដប់អង្សាសេនៅចុងសប្តាហ៍នេះ។
ចាប់ពីថ្ងៃអាទិត្យនេះ ខ្យល់បក់ខ្លាំង និងព្រិលធ្លាក់ខ្លាំងក៏បានវាយលុកខេត្ត Altay ដែលធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះដល់ដក ១៥ អង្សារសេ ដោយបានបង្ករឱ្យមានព្រិលធ្លាក់នៅលើផ្នែកខ្លះនូវផ្លូវមួយចំនួនដែលតភ្ជាប់តំបន់ទេសភាព Kanas ។ កម្រាស់អតិបរមានៃព្រិលឈានដល់ជាង ៤០ សង់ទីម៉ែត្រ។នគរបាលចរាចរណ៍ស្រុកក្បែរនោះបានធ្វើការត្រួតពិនិត្យចរាចរណ៍រួមគ្នាដើម្បីជួយដល់យានយន្តដែលជាប់គាំង៕