Cctimesw1140xh150cm copy

មន្ទីរពេទ្យជាច្រើននៅតំបន់ហ្គាហ្សាបានបង្ខំចិត្តបិទ ក្រោយអ៊ីស្រាអែលបើកការវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
តំបន់ហ្គាហ្សាត្រូវបានបំផ្លាញក្រោយអ៊ីស្រាអែលបើកការវាយប្រហារ 

អ៊ីស្រាអែល៖ យោងតាមលោក Hossam Khalifa ប្រធានក្រុមវាយតម្លៃនៅការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីនបាននិយាយថា មន្ទីរពេទ្យជាង ៧០ ភាគរយនៅតំបន់ហ្គាហ្សាស្ទ្រីបបានបញ្ឈប់ប្រតិបត្តិការបន្ទាប់ពីមានសកម្មភាពយោធាខ្លាំងនៅក្នុងតំបន់ដោយអ៊ីស្រាអែលបានបើកការវាយប្រហារផ្ទួនៗគ្នានៅជិតមន្ទីពេទ្យ។

លោក Khalifa បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា សកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ ហ្គាហ្សា បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញមួយផ្នែកធំ ដោយក្នុងនោះបានបំផ្លាញផ្ទះចំនួន ២៥ម៉ឺនខ្នង នៃលំនៅដ្ឋានចំនួន ៤០ម៉ឺនខ្នង ។

លោកអះអាងទៀតថា ការខាតបង់សេដ្ឋកិច្ចដែលបានបង្កឡើងនៅតំបន់ ហ្គាហ្សា ដោយសារជម្លោះបានកើនដល់ ៧០០ លានដុល្លារក្នុងខែតុលា។ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានបណ្តាលឱ្យមនុស្សស្លាប់ជាង ៧០០ នាក់។

គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃទី ៧ ខែតុលា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានបណ្តាលឱ្យមនុស្ស ១៥,៥២៣ នាក់បានស្លាប់ និង ៤១,៣១៦ នាក់រងរបួស។ ក្នុងចំណោមអ្នកស្លាប់ និងរបួស ៧០ ភាគរយជាស្ត្រី និងកុមារ ខណៈដែលបុគ្គលិកថែទាំសុខភាព ២៨១ នាក់បានបាត់បង់ជីវិត ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមហាម៉ាស់បានបន្តការបាញ់ប្រហារគ្នាឡើងវិញ បន្ទាប់ពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍បានបញ្ចប់កាលពីថ្ងៃសុក្រ ដោយភាគីទាំងពីរបានចោទប្រកាន់ភាគីម្ខាងទៀតថាបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់មុនពេលវាបានបញ្ចប់។

បទឈប់បាញ់មនុស្សធម៌រយៈពេល ៤ ថ្ងៃត្រូវបានព្រមព្រៀងគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ដើម្បីអនុញ្ញាតឱ្យមានជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ និងប៉ាឡេស្ទីន ឃុំឃាំងនៅក្នុងប្រទេសអ៊ីស្រាអែល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង