ភ្នំពេញ៖ កីឡាការិនីហែលទឹកកម្ពុជា នៅថ្ងៃទី ៤ ខែ ធ្នូនេះ ដណ្ដើមបានមេដាយ ២គ្រឿងបន្ថែមទៀត ក្នុងការប្រកួត 18th Asian finswimming championships 2023 នៅខេត្តភូកេត ប្រទេសថៃ។
ក្នុងនោះកីឡាការិនី កាំង មុយនីន ដណ្ដើមបាមមេដាយមាស ១គ្រឿង លើវិញ្ញាសា 200m Bi-Fins និងជាមេដាយមាសទី២ របស់ខ្លួន ក្នុងព្រឹត្តិការណ៍ 18th Asian finswimming championships 2023 នេះ ។ ចំណែកកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត បានឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា 200m Bi-Fins ហើយក៏ជាមេដាយសំរឹទ្ធទី២ របស់ខ្លួនផងដែរ៕