Cctimesw1140xh150cm copy

យោធាចិន៖ កប៉ាល់ប្រយុទ្ធអាម៉េរិកចូលក្នុងដែនទឹកចិនដោយខុសច្បាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទូកឆ្មាំសមុទ្រចិន

ប៉េកាំង៖ យោធាចិននៅថ្ងៃចន្ទ ទី៤ ខែធ្នូ នេះបានអះអាងថាកប៉ាល់ប្រយុទ្ធរបស់អាម៉េរិកមួយគ្រឿង បានចូលដោយខុសច្បាប់ក្នុងដែនទឹកដែលនៅជាប់នឹងទន្លេ ថូម៉ាស សូល ទីពីរ ដែលជាតំបន់ជម្លោះសមុទ្រចិនខាងត្បូង។អ្នកនាំពាក្យនៃប្រតិបត្តិការចិនបានចាត់ទុកសកម្មភាព "សហរដ្ឋអាម៉េរិកបានធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ" ។

អ្នកនាំពាក្យដដែលក៏បាននិយាយផងដែរថា សហរដ្ឋអាម៉េរិកមានចេតនារំខានដល់សមុទ្រចិនខាងត្បូង និងបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះប្រទេសទាំងពីរបានប្រឈមមុខដាក់គ្នាជាច្រើនជាមួយនាវាហ្វីលីពីន ហើយក៏បានតវ៉ាផងដែរអំពីនាវាអាម៉េរិកដែលដើរល្បាតនៅតំបន់ជម្លោះ។ ដោយក្នុងនោះកងទ័ពរំដោះប្រជាជនចិនបានរៀបចំកងទ័ពដែនសមុទ្រដើម្បីតាមដាន និងត្រួតពិនិត្យនាវាអាម៉េរិក មន្រ្តីដដែលបន្ថែមទៀតថា"កងទ័ពរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាដើម្បីការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់"។

គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានដាក់ពង្រាយនាវារបស់ខ្លួនចំនួនពីរនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានត្រួតពិនិត្យការកើនឡើង "គួរឱ្យព្រួយបារម្ភ" នៃចំនួននាវាកងជីវពលដែនសមុទ្រចិននៅឯថ្មប៉ប្រះទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសចិនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង