វៀតណាម៖ លោក Nguyen Minh Quan អតីតប្រធានមន្ទីរពេទ្យ Thu Ducនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២១ ឆ្នាំកាលពីថ្ងៃសុក្រ ពីបទកេងប្រាក់ចំនួន ១០៣ ពាន់លានដុង (៤,២ លានដុល្លារអាម៉េរិក) ពីការរំលោភលើការដេញថ្លៃ នឹងបានបង្ខំបុគ្គលិកជួយក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយគាត់ឈ្នះការដេញថ្លៃក្នុងគម្រោងផ្សេងៗនៅមន្ទីរពេទ្យ។
ការស៊ើបអង្កេតបានរកឃើញថាលោក Quan បានប្រព្រឹត្តអំពើល្មើសនឹងច្បាប់ដេញថ្លៃក្នុងការផ្គត់ផ្គង់សម្ភារៈ និងបរិក្ខារពេទ្យនៅមន្ទីរពេទ្យ Thu Duc ចន្លោះឆ្នាំ ២០១៦ និង ២០២០ ដែលបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ថវិការដ្ឋ។ ក្នុងរយៈពេល ៤ ឆ្នាំ លោក Quan បានតែងតាំងក្រុមហ៊ុនរបស់លោក Nguyen Van Loi ដែលបង្កើតឡើងដោយផ្អែកលើការបញ្ជារបស់លោក Quan ដើម្បីឈ្នះការដេញថ្លៃចំនួន ២៧ លើក និងបានបង់ប្រាក់សរុបចំនួន ៣៤៥ ពាន់លានដុង (១៤,២ លានដុល្លារ) ដល់អាជីវកម្មរបស់លោក Loi ។ តួលេខនេះគឺខ្ពស់ជាងតម្លៃទីផ្សារក្នុងចន្លោះពី ៣០ ទៅ ៥០% សម្រាប់ការផ្គត់ផ្គង់ និងបរិក្ខារពេទ្យនៅក្នុងប្រទេស។
គួរបញ្ជាក់ថា លោក Quan ធ្លាប់ត្រូវបានរួចផុតពីការចោទប្រកាន់ពីបទសូកប៉ាន់ បន្ទាប់ពីបានបង់ប្រាក់ឱ្យមន្ត្រីប្រឆាំងអំពើពុករលួយចំនួន ៣,៧ លានដុល្លារ ដើម្បីគេចពីការចោទប្រកាន់ពីបទរំលោភលើការដេញថ្លៃក៏ដោយ។ អតីតមន្ត្រីទាំងពីរនាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី៦ឆ្នាំទៅ៩ឆ្នាំនៅក្នុងការកាត់ទោសក្នុងទីក្រុងហាណូយកាលពីខែកញ្ញាឆ្នាំមុន៕