Cc time web banner 054637

មនុស្ស ២នាក់ស្លាប់ និង៨នាក់រងរបួស ក្នុងការបាញ់ប្រហារនៅក្រុងហ្សេរុយសាឡឹម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ហ្សេរុយសាឡឹម៖ ប៉ូលិសអ៊ីស្រាអែល នៅថ្ងៃទី ៣០ វិច្ឆិកានេះ ឲ្យដឹងថាខ្មាំងកាំភ្លើងប៉ាឡេស្ទីន ២នាក់ បានបើកការវាយប្រហារទៅលើមនុស្ស នៅចំណតឡានក្រុងមួយ ក្នុងអំឡុងពេលម៉ោងមមាញឹកដែលមនុស្សធ្វើដំណើរ នៅឯច្រកចូលមកទីក្រុងហ៊្សេរុយសាឡឹម ដែលហេតុការណ៍នេះបានបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់និងរបួស ៨នាក់ផ្សេងទៀតរងរបួស។

បើតាមប៉ូលីសអ៊ីស្រាអែលបានគូសបញ្ជាក់ថា ខ្មាំងកាំភ្លើងទាំង ២នាក់បានទៅដល់កន្លែងកើតហេតុក្នុងរថយន្តប្រដាប់ដោយអាវុធ នឹងបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលនៅស្ថានីយ៍រថយន្តក្រុង បន្ទាប់មកក៏បានបន្តបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលដែលនៅក្បែរនោះ។ លោក Doron Turgemanមេបញ្ជាការប៉ូលីស នៅក្រុង Jerusalem បាននិយាយថា ខ្មាងកាំភ្លើងទាំង ២នាក់ដែលបានបើកការវាយប្រហារនេះ ជាក្រុមមកពីក្រុងយេរូសាឡឹមខាងកើត។ ចំណែកលោក Jack Lew ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសអ៊ីស្រាអែល ក៏បានថ្កោលទោសការបាញ់ប្រហារនេះថា ជាការវាយប្រហារភេរវកម្មដ៏គួរឱ្យស្អប់ខ្ពើមនៅទីក្រុងហ្សេរុយសាឡឹម។លោកបាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សាដ៏ឃោរឃៅនេះ។

គួរបញ្ជាក់ថា អំពើហិង្សាបានកើតឡើងនៅពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាសបានធ្វើកិច្ចព្រមព្រៀងចុងក្រោយនាថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្តបទឈប់បាញ់រយៈពេលប្រាំមួយថ្ងៃ នៅក្នុងតំបន់ហ្គាហ្សាបន្ថែមទៀត។ ដើម្បីអនុញ្ញាតឱ្យក្រុមអ្នកចរចាបន្តធ្វើការលើកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង